កីឡា
Juventus ធ្លាក់ត្រឹមវគ្គ១៦ក្រុម UCL ដោយសារ Porto មានគ្នាតែ១០នាក់
ក្រុមសេះបង្កង់ Juventus អស់ឱកាសធ្វើដំណើរបន្តក្នុងព្រឹត្តិការណ៍ពានរង្វាន់ Champions League ទៀតហើយ បន្ទាប់ពីឈ្នះ FC Porto ៣-២ នៅជើងទី២ ប៉ុន្តែបើគិតទាំងពីរជើង ស្មើគ្នា ៤-៤ ដែលក្នុងដីខ្លួនឯងធ្លាយគ្រាប់បាល់ច្រើនជាង។
សម្រាប់ការប្រកួតជើងទី២នៅទឹកដីរបស់ខ្លួន Juventus ត្រូវបានក្រុមភ្ញៀវ Porto រកគ្រាប់បាល់នាំមុខ១-០មុនដោយសារការស៊ុតប៉េណាល់ទីនៅនាទីទី១៩ ដោយកីឡាករ Sergiio Olveira ខណៈវគ្គទី១នេះម្ចាស់ផ្ទះរកគ្រាប់បាល់មិនបានទេ ហើយបង្កើតការព្រួយបារម្ភកាន់តែខ្លាំង។
ការប្រកួតនៅវគ្គទី២ Juventus នៅដើមវគ្គបានរកគ្រាប់បាល់តាមស្មើ ១-១ ដោយកីឡាករ Federico Chiesa នៅនាទី៤៩ ហើយចូលដល់នាទីទី៥៤ Medhi Teremi ទទួលបានកាតក្រហមត្រូវបណ្តេញចេញពីទីលាន បន្ទាប់ពីទទួលបានកាតលឿនជាងលើកទី២។ ដូច្នេះក្រុមភ្ញៀវ FC Porto គ្មានតែ១០នាក់ប៉ុណ្ណោះ។
បន្ទាប់ពីភ្ញៀវបាត់បង់កីឡាករម្នាក់ Juventus បន្ថែមគ្រាប់បាល់នាំមុខ ២-១ ដោយកីឡាករ Federico Chiesa ដដែលនៅនាទី៦៣។ លទ្ធផលនេះរក្សារហូតដល់៩០នាទី ដែលតម្រូវបន្ថែម១៥នាទីពីរដង។
សម្រាប់ការបន្ថែម១៥នាទីលើកទី១ ក្រុមទាំងពីរគ្មានគ្រាប់ទម្លាយសំណាញ់ទីគ្នាទេ ប៉ុន្តែលើកទី២ទើបមានគ្រាប់បាល់។ ក្រុមភ្ញៀវរកបានគ្រាប់បាល់ទី២ដែលគ្រាប់បាល់តាមស្មើ ២-២ដោយការស៊ុតហ្វ្រីឃីករាប់ស្មើចូលទីបានសម្រេចដោយកីឡាករ Sergio Oliveira នៅនាទីទី១១៥ ប៉ុន្តែត្រឹមតែ២នាទីក្រោយ Juventus បន្ថែមគ្រាប់បាល់ទី៣ដែលជាគ្រាប់បាល់ជ័យជម្នះ ៣-២ ដោយការប្រើក្បាលតែតរបស់កីឡាករ Adrien Rabiot នៅនាទីទី១១៧។
ទោះជាទទួលបានជ័យជម្នះដោយលទ្ធផល ៣-២នៅជើងទី២នេះក៏ដោយ ក៏មិនអាចជួយឲ្យ Juventus បន្តដំណើរទៅមុខទៀតទេ បន្ទាប់ពីជើងទី១នៅទឹកដីរបស់ FC Porto ចាញ់ដោយលទ្ធផល ២-១។
សរុបទាំងពីរជើងស្មើគ្នា ៤-៤ ប៉ុន្តែគ្រាប់បាល់កើតមាននៅទឹកដី Juventus ច្រើនជាង ដូច្នេះ FC Porto បន្តដំណើរទៅវគ្គ៨ក្រុមចុងក្រោយទៀត ខណៈក្រុមខ្លាំងអ៊ីតាលីមួយនេះអស់ឱកាសត្រឹមវគ្គ១៦ក្រុមចុងក្រោយនេះហើយហ។
នេះជាការធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ UCL ពីររដូវកាលជាប់គ្នា បន្ទាប់ពីមានវត្តមានតារាឆ្នើម Christiano Ronaldo ដែលក្រុមរំពឹងថា នឹងលេចធ្លោនៅពានរង្វាន់លំដាប់ទី១នៅអឺរ៉ុប។
ជាមួយគ្នានេះ Borussia Dortmund បានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UCL នេះយប់មិញ បន្ទាប់ពីស្មើគ្នាជាមួយ Sevilla ដោយលទ្ធផល ២-២ នៅជើងទី២ ប៉ុន្តែកាលពីជើងទីី១ ឈ្នះ ៣-២ ដែលសរុបទាំងពីរជើង Dortmund ឈ្នះ ៥-៤៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


