កីឡា
ឯកឧត្តម ឌី វិជ្ជា ចូលរួមប្រជុំដើម្បីរកដំណោះស្រាយករណីក្លិបទ័ព
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ឌី វិជ្ចា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានចូលរួមកិច្ចប្រជុំជាមួយ លោក Peter Koo ជានាយកប្រតិបត្តិក្រុមហ៊ុន CPL និងអគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ។

កិច្ចប្រជុំមានភាគីពាក់ព័ន្ធជាច្រើនចូលរួមក្នុងនោះ ក៏មានវត្តមានប្រធាននាយកដ្ឋានស្ដីទីអាជ្ញាកណ្ដាល ដើម្បីពិភាក្សាគ្នាស្វែងរកដំណោះស្រាយក្នុងនោះករណីបាល់ប៉ះដៃរបស់កីឡាករវិសាខាខ្លួនឯង ប៉ុន្តែអាជ្ញាកណ្ដាលឱ្យប៉េណាលទី។ ក្រោយមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់ពិន័យលើក្រុមក្រសួងការពារជាតិ ក្នុងនោះមានគ្រូបង្វឹក កីឡាករ និងបុគ្គលិក ដោយសារបង្ហាញសកម្មភាពមិនសមរម្យក្នុងអំឡុងការប្រកួតជាមួយក្លិបវិសាខា។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានទទួលស្គាល់ពីកំហុសរបស់អាជ្ញាកណ្តាលពីបាល់ប៉ះដៃរបស់កីឡាករវិសាខា និងបាល់ Offside មួយថែមទៀត ប៉ុន្តែសហព័ន្ធមិនបង្ហាញពីចំណាត់ការអ្វីលើអាជ្ញាកណ្តាលទេ។
ភ្លាមៗ ក្លិបក្រសួងការពារជាតិ បានចេញលិខិតជំទាស់នឹងការពិន័យទាំងនោះ ហើយបានស្នើសុំឲ្យមានការលុបចោលចំពោះការពិន័យមួយនេះ។ ក្លិបក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា បើមិនមានដោះស្រាយណាមួយសមស្រប ចំពោះក្លិបទាំងមូលទេ នឹងសម្រេចចិត្តដកខ្លួនចេញពីការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ។
ក្រោយជួបបញ្ហាបែបនេះទើបនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ក៏មានកិច្ចប្រជុំមួយដែលចូលរួមដោយ ឯកឧត្ដម ឌី វិជ្ចា ក្នុងនាមជាសមាជិក១រូបរបស់ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រួមទាំងលោក Peter Koo នាយកប្រតិបត្តិក្រុមខេមបូឌានព្រីមៀរលីគ និងអគ្គលេខាធិការរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លោក ខូវ ឆាយ ដើម្បីរកដោះស្រាយរួមគ្នាមួយក្នុងការបញ្ចប់វិវាទដ៏ចម្រូងចម្រាស់របស់អាជ្ញារកណ្តាល និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

យ៉ាងណាមិញចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ មិនទាន់បង្ហាញជាផ្លួវការនៅឡើយទេ ប៉ុន្តែចំពោះអ្នកគាំទ្របាល់ទាត់នៅប្រទេសកម្ពុជា រំពឹងថានឹងមានដោះស្រាយល្អ ដើម្បីបញ្ចប់លើបញ្ហាមួយនេះ៕





អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


