កីឡា
ក្រុម CFU Gaming ឈ្នះជើងឯក MPL-KH រដូវកាលទី៧
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា CFU Gaming បានឈ្នះជើងឯកលីគ MPL-KH រដូវកាលទី៧ ឆ្នាំ២០២៤ បន្ទាប់ពីបានយកឈ្នះក្រុម Galaxy Legends ដោយលទ្ធផល ៤-២ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤។

កាលវគ្គវិលជុំសន្សំពិន្ទុ CFU Gaming រកបាន១៨ពិន្ទុពីការប្រកួត៧លើកគឺឈ្នះ៦ និងចាញ់១ ដែលផ្តល់ឲ្យពួកគេឈរលើកំពូលតារាងឡើងទៅវគ្គខ្វែង។ នៅវគ្គខ្វែង ពួកគេបានយកឈ្នះក្រុមខ្លាំង See You Soon ដោយលទ្ធផល ៣-១ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Upper Braket) ដែលជាវគ្គពួកគេបានយកឈ្នះក្រុម Galaxy Legends ដោយលទ្ធផល ៣-២ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

ទោះបីជាចាញ់ CFU Gaming ក៏ក្រុម Galaxy Legends មិនទាន់អស់ឱកាសដែរ។ ពូកគេពួកគេបានធ្លាក់ទៅកម្រិត Lower Braket ដោយត្រូវជួបក្រុម PRO Esports និងទទួលបានជ័យជម្នះ ៣-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជួប CFU Gaming ជាថ្មី។ ទោះបីជាយ៉ាងណា ពួកគេមិនអាចសងសឹកបានឡើយដោយចាញ់ CFU Gaming ដូច្នេះ CFU Gaming បានជាជើងឯក ខណៈ Galaxy Legends បានត្រឹមជើងឯករង។

សម្រាប់ការក្លាយជាម្ចាស់ជើងឯក MPL-KH រដូវកាលទី៧នេះ ក្រុម CFU Gaming ទទួលបានកៅអីទៅចូលរួមប្រកួតជើងឯកពិភពលោក The M6 World Championship ដែលមានប្រាក់រង្វាន់សរុប១លានដុល្លារ នៅប្រទេសម៉ាឡេស៊ី នាខែវិច្ឆិកា ឆ្នាំ២០២៤៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


