កីឡា
គ្រូវៀតណាមនឹងទៅមើលការប្រកួតឥណ្ឌូណេស៊ីប៉ះហ្វីលីពីន មុនពាន AFF-Cup
គ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Kim Sang-sik គ្រោងទៅមើល ឥណ្ឌូណេស៊ី ប្រកួតជាមួយ ហ្វីលីពីន ដើម្បីសិក្សាពីទម្រង់លេងក្រុមទាំង២មុនពេលជួបគ្នាក្នុងការប្រកួតពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤ (AFF) ។

លោក Kim នឹងចូលរួមទស្សនាការប្រកួតមិត្តភាពរវាងក្រុមហុងកុង និង ហ្វីលីពីន នៅថ្ងៃទី១៤ ខែវិច្ឆិកា។ នៅថ្ងៃបន្ទាប់ លោកនឹងធ្វើដំណើរទៅទស្សនាការប្រកួតរវាងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ជួបជាមួយ ជប៉ុន នៅថ្ងៃទី១៥ ខែវិច្ឆិកា និងការប្រកួតជាមួយ អារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៩ ខែវិច្ឆិកា វគ្គជម្រុះជុំទី៣ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦។
ឥណ្ឌូណេសុី និងហ្វីលីពីនគឹជាគូប្រជែងធំជាមួយក្រុមវៀតណាម ក្នុងពូល B ពានរង្វាន់ ASEAN Championship 2024 ខណៈ២ក្រុមទៀតមានក្រុមឡាវ និងមីយ៉ាន់ម៉ា មិនសូវមានបញ្ហាចោទខ្លាំងទេ។ វត្តមានរបស់គ្រូបង្វឹក Kim នៅក្នុងការប្រកួតទាំងនោះគឺលោកអាចមានពេលវិភាគលម្អិតបន្ថែមអំពីគូប្រកួតប្រជែងទាំង២។

ក្រុមជម្រើសជាតិវៀតណាម មិនប្រកួតមិត្តភាពណាមួយទេថ្ងៃ FIFA ក្នុងខែវិច្ឆិកាខាងមុខ។ ក្រុមជម្រើសជាតិគ្រោងនឹងប្រមូលផ្តុំនៅថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់មកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់ការបោះជំរុំហ្វឹកហាត់រយៈពេល១០ថ្ងៃ។ ពួកគេនឹងមានការប្រកួតជាមួយក្លិបក្នុងស្រុក មុនពេលធ្វើដំណើរទៅប្រទេសឡាវសម្រាប់ការប្រកួតបើកឆាក ASEAN Championship ឆ្នាំ២០២៤ នៅថ្ងៃទី១០ ខែធ្នូ។ ការរៀបចំនេះគឺស្រដៀងគ្នា ដូចទៅនឹងវិធីសាស្រ្តដែលពួកគេបានប្រើម្ដងរួចហើយមុនពេលការប្រកួតពានរង្វាន់ AFF Championship ឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោក Park Hang-seo ដែលបានជួយឲ្យពួកគេឈ្នះជើងឯក។
វៀតណាមត្រូវធ្វើការធ្ងន់មែនទែននៅក្នុងពូល B ដោយសារ ឥណ្ឌូណេស៊ី និងហ្វីលីពីន កំពុងរៀបចំក្រុមបានយ៉ាងល្អដោយប្រមូលយកកីឡាករមកពីតំបន់អឺរ៉ុប។ ឥណ្ឌូណេសុីមានគម្រោងប្រើប្រាស់កីឡាករអាយុក្រោម២២ឆ្នាំ ខណៈក្រុមហ្វីលីពីននឹងអវត្តមានកីឡាករសំខាន់ៗដូចជាខ្សែការពារ Paul Tabinas លេងនៅប្រទេសក្រូអាត, ខ្សែបម្រើ Sandro Reyes លេងនៅអាឡឺម៉ង់ និងខ្សែប្រយុទ្ធ Gerrit Holtmann លេងនៅអាឡឺម៉ង់ផងដែរ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


