កីឡា
ខ្សែប្រយុទ្ធ Andres Nieto ជោគជ័យលើសពីការគិត ក្នុងអាជីព៥ឆ្នាំនៅកម្ពុជា
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំសញ្ជាតិដើមកូឡុំប៊ី Andres Nieto បានសម្រេចសមិទ្ធផលលើពីការំពឹងទុក ក្រោយផ្លាស់មកលេងជាមួយក្លិបភ្នំពេញក្រោន ក្នុងលីគកំពូលកម្ពុជាតាំងពីឆ្នាំ២០២០។

អ្នកគាំទ្របាល់ទាត់នៅកម្ពុជាបានស្គាល់កីឡាករ Andres Nieto យ៉ាងច្បាស់ បន្ទាប់ពីរូបគេចំណាយពេលវេលា៥ឆ្នាំជាមួយជាមួយក្លិបបាល់ទាត់ភ្នំពេញកាលពីចុងឆ្នាំ២០១៩។ ក្នុងរយៈពេលនេះ រូបគេបានសម្រេចសមិទ្ធផលជាច្រើនជូនក្លិប។ មុនពេលផ្លាស់មកកម្ពុជា Andres Nieto ធ្លាប់លេងឲ្យក្លិបអាជីពរបស់កូឡុំប៊ី Deportes Tolima។ បន្ទាប់មក រូបគេបានចេញទៅប្រកបអាជីពក្រៅស្រុកលើកដំបូងជាមួយក្លិប Real Frontera នៅប្រទេសវេណេស៊ុយអេឡា មុនផ្ទេរទៅកាន់ក្លិប Club 6 de Febrero, Atlético San Francisco និង O&M FC នៅសាធារណរដ្ឋដូមីនីក។

ក្នុងវីដេអូនៃបទសម្ភាសន៍ជាមួយក្លិបភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ Andres Nieto បាននិយាយថា៖«ជំរាបសួរ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តពេលមកដល់ទីនេះ។ ខ្ញុំពិតជារីករាយដោយទទួលបានការស្វាគមន៍ពីកីឡាករ និងថ្នាក់ដឹកនាំ។ អ្នកគាំទ្រទុកយើងដូចជាគ្រួសារតែមួយ។ ជាការពិតណាស់ភ្នាក់ងាររបស់ខ្ញុំបានទាក់ទងជាមួយគ្រូបង្វឹក ស៊ុំ សុវណ្ណា ដោយសារគាត់អាចប្រើភាសអេស្ប៉ាញបាន ដូច្នេះហើយបានជាខ្ញុំអាចឈានមកដល់ក្លិបភ្នំពេញក្រោន។ យើងស្គាល់លោក ដោយសារលោកជាគ្រូបង្វឹកម្នាក់បានទៅរៀននៅតំបន់អាមេរិកឡាទីន»។

ក្នុងរយៈពេល៥ឆ្នាំជាមួយក្លិបភ្នំពេញក្រោន Andres Nieto បានជួយក្រុមឈ្នះពានរង្វាន់លីគកំពូលកម្ពុជា២លើក, ពានរង្វាន់ខេមបូឌានលីគខាប់២លើក និងខេមបូឌានស៊ូបភើខាប់២លើក។ ការបង្ហាញសមត្ថភាពបានយ៉ាងនៅលើទីលាន ជាមួយបច្ចេកនៃការបត់បែន បូករួមទាំងជំនាញក្នុងអូសបាល់ និងបញ្ចប់ទីបានយ៉ាងល្អ Andres Nieto ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជាចិញ្ចឹមចង់បានរូបគេចូលរួមជាមួយក្រុមជម្រើសជាតិ។ មិនមែនតែអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បី Nieto ផ្ទាល់ក៏ចង់ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជាយ៉ាងខ្លាំង ក្រោយឃើញមិត្តរួមក្រុមកីឡាករ Yudai Ogawa ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្តល់សញ្ជាតិខ្មែរ។

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ក្ដីសុបិនរបស់អ្នកគាំទ្រ និងកីឡាករ Andres Nieto បានក្លាយជាពិត ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកៅហោះកីឡាកររូបគេ រួមទាំងកីឡាករ២រូបទៀតគឺ Takaki Ose របស់ភ្នំពេញក្រោន និង ខ្សែប្រយុទ្ធ Abdel Kader Coulibaly របស់ក្លិបអាយអេសអាយ ដង្កោសែនជ័យ ប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាយិកម្ពុជា ដើម្បីត្រៀមពានរង្វាន់ AFF Championship។
រយៈពេល២ថ្ងៃក្រោយមកពោលគឺនៅថ្ងៃទី៤ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីកីឡាករទាំង៣នាក់ទទួលបានការយល់ព្រមជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីឲ្យពួកគេលេងតំណាងឲ្យជម្រើសជាតិកម្ពុជាស្របច្បាប់។

កីឡាករបានរៀបរាប់នៅលើ Instagram របស់ខ្លួនដោយមានខ្លឹមសារថា ៖«ខ្ញុំកំពុងរស់នៅក្នុងដំណាក់កាលដ៏រំភើប និងវិសេសវិសាល បន្ទាប់ពីប្រកបអាជីពបាល់ទាត់រយៈពេល៥ឆ្នាំនៅកម្ពុជា។ ទីបំផុតខ្ញុំបានក្លាយជាពលរដ្ឋកម្ពុជាដែលសុបិនក្លាយជាការពិត។ សម្រាប់សុបិននេះ ខ្ញុំពិតជាថ្លែងអំណរគុណជាពិសេសដល់ក្លិបបាល់ទាត់ភ្នំពេញក្រោនដែលបានបើកទ្វារទទួលយកខ្ញុំចូលមកទឹកដីកម្ពុជាដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្ញុំ»។

កីឡាករបានបន្តថា ៖«ខ្ញុំពិតជាអរគុណជាអនេកដល់ព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់គ្នាដែលបានរួមចំណែកនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំដ៏ភ្លឺស្វាងទាំងពេលនេះ និងអនាគត។ ខ្ញុំសន្យាទុកជាមុនសម្រាប់ការតំណាងឲ្យប្រទេសដ៏ស្រស់ស្អាតមួយនេះប្រកបដោយគារវកិច្ច វិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ ខ្ញុំនៅតែបន្តប្រកាន់ភ្ជាប់នូវប្រទេសកំណើតរបស់ខ្ញុំគឺកូឡុំប៊ី»៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


