កីឡា
សល់៥ថ្ងៃទៀត ប៉ះទីម័រខាងកើត តែកម្លាំងសំខាន់របស់កម្ពុជា៣នាក់របួស
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកមិនបានពិន្ទុពីការប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរី កាលពីយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើឲ្យឱកាសឡើងទៅជុំបន្ទាប់នៅសល់កាន់តែតិច។

ក្រៅពីរកមិនបានពិន្ទុហើយ កម្ពុជាថែមទាំងមានកីឡាករសំខាន់២រូបរបួសថែម ស្របពេល៥ថ្ងៃបន្ទាប់ ក្រុមគោព្រៃកម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមភ្ញៀវទីម័រខាងកើត។ កម្លាំង២រូបរបស់កម្ពុជគឺ ខ្សែការពារ កាន់ ម៉ូ ដើរតួជាប្រធានក្រុមជម្រើសជាតិកម្ពុជា និងខ្សែបម្រើឆ្នើម គីម សុខយុទ្ធ បានរបួស។
ជាមួយគ្នានេះ សឿយ វិសាល មិនមានឈ្មោះក្នុងបញ្ជីប្រកួតជាមួយ សិង្ហបុរី ទេដោយសារមានរបួសកាលប្រកួតជាមួយ ម៉ាឡេស៊ី កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ ចំពោះខ្សែប្រយុទ្ធចំណូលថ្មី Andres Neito ក៏មិនទាន់បង្ហាញខ្លួនបានថែមទៀត។

កីឡាករ កាន់ ម៉ូបាន ប៉ះទង្គិចគ្នានៅផ្នែកក្បាល
-ស្ថានភាពរបួសទាមទារការដេរ១០ថ្នេរ
-ក្បាលត្រូវបានស្កេនសម្រាប់ការត្រួតពិនិត្យ
-កីឡាករកំពុងស្នាក់នៅបន្ទប់ សង្គ្រោះបន្ទាន់ដើម្បីតាមដានស្ថានភាព
កីឡាករ គីម សុខយុទ្ធ បានរងរបួសសរសៃពួរ
– ស្ថានភាពរបួសត្រូវបានស្កេន ដើម្បីឱ្យគ្រូពេទ្យត្រួតពិនិត្យស្ថានភាព

ក្រុមកម្ពុជាស្ទើរតែអស់ឱកាស ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីស្មើ១ប្រកួត និងចាញ់១ប្រកួត រកបានតែ១ពិន្ទុប៉ុណ្ណោះ ឈរលេខ៤ក្នុងពូល។ ប្រកួតពីរលើកចុងក្រោយ ត្រូវការឈ្នះដាច់ខាតទើបមានលទ្ធភាពអ៊ុតមើលឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


