កីឡា
កម្ពុជា កំពុងឈរលេខ១ មានអ្នកគាំទ្រមើលផ្ទាល់ច្រើនបំផុត ពាន AFF Cup
កម្ពុជាបានក្លាយជាប្រទេសដែលមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនជាងគេបំផុតគិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងចំណោម៦ប្រកួត វគ្គសន្សំពិន្ទុក្នុងពូល A និង B ពានរង្វាន់ ASEAN Championship ឆ្នាំ២០២៤។

ការប្រកួតបើកឆាកពូល A កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបានបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួល ម៉ាឡេស៊ី វេលាម៉ោង៥:៤៥នាទីល្ងាចដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ គឺមានអ្នកទស្សនាផ្ទាល់រហូតដល់ ២៤ ៨៨៦នាក់។ ចំនួននេះគឺច្រើនជាងការប្រកួតផ្សេងទៀតនៅក្នុងប្រទេសអាស៊ានគិតត្រឹម៦ប្រកួតដំបូង។

ឈរនៅលំដាប់ទី២ ការប្រកួតរវាងម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ដែលចាញ់ ឥណ្ឌូណេស៊ី ០-១ កាលពីថ្ងៃទី៩ ខែធ្នូ មានអ្នកទស្សនាផ្ទាល់ ១២៥០០នាក់។ ការប្រកួត ដែល សិង្ហបុរី យកឈ្នះ កម្ពុជា ២-១ កាលពីយប់ថ្ងៃទី១១ ខែធ្នូ មានអ្នកទស្សនាផ្ទាល់ចំនួន ១២៣៩១នាក់។ បន្ទាប់មក ការប្រួតរវាងម្ចាស់ផ្ទះ ឡាវ ដែលចាញ់ វៀតណាម ១-៤ កាលពីថ្ងៃទី៩ ខែធ្នូ មានអ្នកទស្សនា ១០៦៨៥នាក់។

ការប្រកួតនៅប្រទេសម៉ាឡេស៊ី ដែលបានយកឈ្នះ ទីម័រខាងកើត ដោយលទ្ធផល ៣-២ កាលពីថ្ងៃទី១១ ខែធ្នូ គឺមានអ្នកគាំទ្រ ៧៤២០នាក់ និងតិចបំផុត ការប្រកួតរវាង ទីម័រខាងកើត និង ថៃ នៅប្រទេសវៀតណាម មានអ្នកទស្សនាផ្ទាល់ ១២៣៩នាក់។

ពូល A
- កម្ពុជា ២-២ ម៉ាឡេស៊ី មានអ្នកទស្សនាផ្ទាល់ ២៤៨៨៦នាក់
- ទីម័រខាងកើត ០-១០ ថៃ មានអ្នកទស្សនាផ្ទាល់ ១២៣៩នាក់
- សិង្ហបុរី ២-១ កម្ពុជា មានអ្នកទស្សនាផ្ទាល់ ១២៣៩១នាក់
- ម៉ាឡេស៊ី ៣-២ ទីម័រខាងកើត មានអ្នកទស្សនាផ្ទាល់ ៧៤២០នាក់

ពូល
- មីយ៉ាន់ម៉ា ០-១ ឥណ្ឌូណេស៊ី មានអ្នកទស្សនាផ្ទាល់ ១២៥០០នាក់
- ឡាវ ១-៤ វៀតណាម មានអ្នកទស្សនាផ្ទាល់ ១០៦៨៥នាក់។

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


