កីឡា
ខ្សែប្រយុទ្ធទីម័រខាងកើត២រូបនេះគ្រោះថ្នាក់សម្រាប់កម្ពុជា
កីឡាករ Gali Freitas និង João Pedro ជាតួសំខាន់សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតដែលនឹងបង្កហានិភ័យខ្លាំងដល់កម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល A ពានរង្វាន់ ASEAN Championship។
កីឡាករ Gali Freitas

កីឡាករ Gali Freitas អាយុទើប១៩ឆ្នាំជាប្រធានក្រុមទីម័រខាងកើតកំពុងលេងឲ្យក្លិប PSIS Semarang ក្នុងលីគបាល់ទាត់កំពូលឥណ្ឌូណេស៊ី តាំងពីឆ្នាំ២០២៣។ រូបគេបានបង្ហាញខ្លួនឲ្យក្លិបឥណ្ឌូណេស៊ីចំនួន៤៦ប្រកួត និងរកបាន១៣គ្រាប់ក្នុងនាមជាខ្សែបម្រើស្លាប។ រូបគេមានកម្ពស់តែ១.៦៥ប៉ុណ្ណោះ ប៉ុន្តែមានល្បឿនលឿន និងបម្រើស្លាបដ៏គ្រោះថ្នាក់។
តាមពិតទៅការប្រកួតពីរលើកកន្លងទៅរបស់ទីម័រខាងកើតដែលចាញ់ ថៃ ០-១០ និងចាញ់ ម៉ាឡេស៊ី ២-៣ រូបគេមិនបានបង្ហាញខ្លួនក្រុមជម្រើសជាតិទេដោយសារជាប់ភារកិច្ច។ យ៉ាងណា ដំណឹងចុងក្រោយថា រូបគេនឹងវិលចូលរួមជាមួយក្រុមជម្រើសជាតិ ដូច្នេះសម្រាប់ការប្រកួតជាមួយកម្ពុជា ប្រហែលជារូបគេអាចចូលលេង។

គិតចាប់តាំងពីយុវជនអាយុ១៦ឆ្នាំ ដល់ក្រុមជម្រើសទី១ Gali Freitas រកបាន១៧គ្រាប់ហើយឲ្យក្រុមជម្រើសជាតិរបស់ខ្លួន ក្នុងនោះរកបាន២គ្រាប់ឲ្យក្រុមធំក្នុងការបង្ហាញខ្លួន១២លើក។
កីឡាករ João Pedro
ការវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិរបស់កីឡាករ Gali Freitas រឹតតែធ្វើឲ្យទីម័រខាងកើតមានប្រសិទ្ធភាពខ្លាំងឡើងនៅតំបន់ប្រយុទ្ធ នៅពេលរូបគេចាប់ដៃគូជាមួយ João Pedro ជាកីឡាករមានល្បឿនលឿននៅលីគកំពូលកម្ពុជា។

ខ្សែប្រយុទ្ធ João Pedro អាយុ២៦ឆ្នាំ កម្ពស់១.៧១ម៉ែត្រ របស់ក្លិបអង្គរថាយហ្គឺរនៃលីគកំពូលកម្ពុជាកំពុងធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ រូបគេទើបចូលរួមជាមួយអង្គរថាយហ្គឺរនៅក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន១២លើក និងរកបាន៣គ្រាប់ ដែលបានក្លាយជាតួដ៏សំខាន់ម្នាក់ក្នុងការជួយឲ្យក្លិបអង្គរថាយហ្គឺរ កំពុងឈរលេខ៤ បន្ទាប់ពីឈ្នះ៨ ស្មើ១ និងចាញ់៣ មាន១២ពិន្ទុ។
សម្រាប់ការប្រកួតជាមួយម៉ាឡេស៊ីដែលបញ្ចប់ដោយចាញ់ ២-៣ ខ្សែប្រយុទ្ធ João Pedro ស៊ុតបាន១គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន១គ្រាប់តាមរយៈទម្រង់វាយបកដ៏គ្រោះថ្នាក់។ នៅពេលមានកីឡាករ Gali Freitas មកចូលរួមទៀតនោះ រឹតតែធ្វើឲ្យតំបន់ប្រយុទ្ធរបស់ទីម័រខាងកើតគ្រោះថ្នាក់។

ទោះបីជាយ៉ាងណា ទីម័រខាងកើត មិនមានពេលវេលាសម្រាកច្រើនថ្ងៃទេ ដោយប្រកួត៤លើកជាប់គ្នា ខណៈនៅថ្ងៃទី១៤ ខែធ្នូនេះ ប្រកួតជាមួយ សិង្ហបុរី នៅប្រទេសវៀតណាម ជាការប្រកួតលើកទី៣ និងនៅថ្ងៃទី១៧ ប្រកួតជាមួយកម្ពុជា នៅរាជធានីភ្នំពេញ។ ស្របពេលនេះ កម្ពុជាបានសម្រាកច្រើនថ្ងៃតាំងពីប្រកួតជាមួយ សិង្ហបុរី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


