កីឡា
គ្រូទីម័រខាងកើតចាប់អារម្មណ៍ខ្លាំង ពីការរីកចម្រើនបាល់ទាត់កម្ពុជា
លោក Simón Elissetche គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើនបាល់ទាត់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។
ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោក Simón Elissetche បាននិយាយថា លោកសង្ឃឹមស្វែងរកបានពិន្ទុពីការប្រកួតជាមួយកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ទោះបីជាក្រុមរបស់លោកបានធ្លាក់ហើយក្តី។ បរាជ័យ៣លើកកន្លងមកបានធ្វើឲ្យក្រុមរបស់លោកមិនអាចស្វែងរកបានពិន្ទុសោះ ដូច្នេះលោកសង្ឃឹមអាចទទួលបានពិន្ទុសម្រាប់ការប្រកួតចុងក្រោយ។

អ្វីដែលលោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មានគឺលើសពីការប្រកួតនៅថ្ងៃស្អែក។ លោកបាននិយាយថា លោកពិតជារីករាយណាស់ដែលបានដឹកនាំក្រុមមកប្រកួតជាមួយកម្ពុជា។ លោកបានតាមដានសកម្មភាពបាល់ទាត់កម្ពុជាយូរមកហើយគឺរីកចម្រើនគួរឲ្យកត់សំគាល់។ កម្ពុជាមានក្លិបល្អៗច្រើន ការប្រកួតប្រជែងក្នុងលីគកំពូលកម្ពុជាកាន់តែខ្ពស់។ ជាពិសេសកីឡាកររបស់ទីម័រខាងកើតបានមកលេងនៅកម្ពុជាបន្តបន្ទាប់។ ទាំងនេះបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនរបស់បាល់ទាត់កម្ពុជាទាំងក្លិប និងជម្រើសជាតិ។

កម្ពុជា និង ទីម័រខាងកើត មានប្រវត្តិជួបគ្នាជាច្រើនលើកក្នុងពានរង្វាន់អាស៊ាន និងមិត្តភាពអន្តរជាតិ។ សម្រាប់ការជួបគ្នា៩លើកចុងក្រោយ កម្ពុជាបានឈ្នះ៦លើក ស្មើគ្នា២លើក និងទីម័រខាងកើតឈ្នះ១លើក។
- កម្ពុជា ឈ្នះ ៤-១ ក្នុងពាន AFF Championship ឆ្នាំ២០០៦
- កម្ពុជា ស្មើ ២-២ ក្នុងពាន AFF Championship ឆ្នាំ២០០៨
- កម្ពុជា ឈ្នះ ៤-២ ក្នុងពាន AFF Championship ឆ្នាំ២០១០
- កម្ពុជា ចាញ់ ១-៥ ក្នុងពាន AFF Championship ឆ្នាំ២០១២
- កម្ពុជា ឈ្នះ ៣-២ ក្នុងពាន AFF Championship ឆ្នាំ២០១៤
- កម្ពុជា ឈ្នះ ២-០ ក្នុងពាន AFF Championship ឆ្នាំ២០១៦
- កម្ពុជា ឈ្នះ ៣-២ ក្នុងពាន AFF Championship ឆ្នាំ២០១៦
- កម្ពុជា ស្មើ ២-២ មិត្តភាពអន្តរជាតិ ឆ្នាំ២០១៨
- កម្ពុជា ឈ្នះ ២-១ មិត្តភាពអន្តរជាតិ ឆ្នាំ២០២២
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


