Connect with us

កីឡា

រ៉េន ឆាយហុង ប្រាប់កីឡាករមហាផ្ទៃ២រូបជា​ឧសបគ្គ​ធំពេលប៉ះគ្នាវគ្គ៨ក្រុម

បានផុស

នៅ

ការប្រកួតក្នុងវគ្គ៨ចុងក្រោយ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៣ ឆ្នាំ២០២៤ ក្លិបបាល់ទះបញ្ជាការដ្ឋានអក្សរ (B) ត្រូវជួបជាមួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​គឺ សមាគមបាល់ទះក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនឡើងមកដល់វគ្គ៨ក្រុមចុងក្រោយ ក្លិបបាល់ទះបញ្ជាការដ្ឋានអក្សរ (B) បានវាយបកយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ស្ទើរមិនគួរឲ្យជឿ ជាមួយលទ្ធផល ៣-២។ ក្រុមនគរ​ខេត្តកណ្ដាលបានបើកការនាំមុខមុន២សិតមុន ប៉ុន្តែ​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​វាយបក​យក​ឈ្នះ​៣​សិត​ចុង​ក្រោយ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

មុនពេលប៉ះជាមួយក្រុមជើងឯកឆ្នាំចាស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ស្មាត់ឆ្វេង រ៉េន ឆាយហុង របស់​ក្រុម​បញ្ជាការដ្ឋានអក្សរ (B) បានលើកឡើងពីកីឡាករ២រូប ជាឧសបគ្គធំ ពេលជួបគ្នានៅថ្ងៃទី២១ ខែធ្នូ នៅវគ្គ៨ក្រុមចុងក្រោយ។

កីឡាករ រ៉េន ឆាយហុង បានប្រាប់«កម្ពុជាថ្មី»ថា ៖«សមាគមបាល់ទះក្រសួងមហាផ្ទៃ ពួកគេមានចំណុចខ្លាំងជាច្រើន ដូចជាការធ្វើរនាំង ការប្រយុទ្ធផ្ដាច់ ការវាយសេវ៉ា និងការពារ។ កីឡាករ ធី ម៉េងហួង និង មឿន ម៉េងឡាយ ជាឧសបគ្គធំសម្រាប់យើង។ ពួកគាត់ទាំង២ជាសុទ្ធតែជាកីឡាករជម្រើសជាតិកម្ពុជា»។

សមាគមបាល់ទះក្រសួងមហាផ្ទៃ មុនឡើងមកដល់វគ្គ៨ក្រុមចុងក្រោយបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងលទ្ធផល ៣-០។  

ការប្រកួតឆ្នាំនេះកាន់តែជក់ចិត្តខុសពីរាល់ឆ្នាំ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានកែប្រែលក្ខខណ្ឌមួយ​ចំនួន​គឺ​​ក្រុមនីមួយៗ អាចដាក់កីឡាករកម្រិត A លេង​ក្នុងទីលាន បាន​២នាក់ និងកីឡាករបរទេស១នាក់។ ក្រោយការ​កំណត់​លក្ខខណ្ឌនៃការប្រកួតថ្មីនេះ ក្រុមដែលមានកីឡាករលំដាប់ A ច្រើន អាចដាក់ឲ្យក្រុមមកពីតាមបណ្ដាខេត្តខ្ចីជើងកីឡាកររបស់​ពួក​គេ​បាន៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម