កីឡា
ក្រុម Fire Unstoppable ឈ្នះជើងឯក RTNK ជាមួយប្រាក់៤លានរៀល
ក្រោយដំណើរការប្រកួតជាង១ខែ ទីបំផុតរកឃើញរកក្រុមគ្រងជាម្ចាស់ឯកពានរង្វាន់ RTNK ឆ្នាំ២០២៥ តាមរយៈការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ដែលពិធីបិទការសម្តែងគុនល្បុក្កតោ និងចម្រៀង។

ក្រុមបាល់ទាត់ Fire Unstoppable បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ RTNK ឆ្នាំ២០២៥ ក្រោយយកឈ្នះក្រុម CE&P FC ដោយលទ្ធផល ៤-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពិតជាតានតឹង បន្ទាប់ពីក្រុមទាំង២ បានត្រឹមស្មើគ្នា ១-១ ក្នុងការប្រកួតទាំង២វគ្គ សរុប៦០នាទី។ ការប្រកួតបានបន្ដដល់ម៉ោងបន្ថែម១០នាទីពីរដង ដើម្បីស្វែងរកក្រុមឈ្នះ។ ចូលដល់វគ្គបន្ដែមម៉ោង ក្រុម Fire Unstoppable ពិតជាធ្វើបានល្អ ដោយបង្កើតឱកាសស៊ុតបញ្ចូលទីបាន៣គ្រាប់ លើក្រុម CE&P FC ដើម្បីឈ្នះជើងឯក RTNK។

លោក ឈាង សុវណ្ណរតនៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន RTNK Group បានអញ្ជើញជាគណធិបតីក្នុងពិធីបិទការប្រកួត។ លោកបាននិយាយថា ៖«ការបង្កើតកម្មវិធីប្រកួតបាល់ទាត់នេះគឺបានផ្តល់ឱកាសឲ្យយុវជន មកពីកន្លែងផ្សេងៗគ្នា ដើម្បីបង្កើនទំនាក់ទំនង បង្ហាញពីចំណង់ចំណូលចិត្តលេងបាល់ទាត់ ជូបជុំគ្នាបង្ហាញសមត្ថភាព។ នេះជាការរួមចំណែកក្នុងការជំរុញវិស័យកីឡាបាល់ទាត់ឲ្យផុលផុស និងរីកចម្រើននៅក្នុងប្រទេសកម្ពុជា»។
ក្នុងពិធីបិទនេះក៏មានការសម្តែងគុនការ៉ាតេ ការសម្តែងល្ខោនខោល និងការសម្តែងរបស់តារាចម្រៀងរ៉េប លោក Kwan។

ចំណាត់ថ្នាក់ការប្រកួតក្នុងពានរង្វាន់ RTNK ឆ្នាំ២០២៤
- ចំណាត់ថ្នាក់លេខ១៖ Fire Unstoppable ទទួលពាន មេដាយមាស និងប្រាក់រង្វាន់៤លានរៀល
- ចំណាត់ថ្នាក់លេខ២ CE&P FC ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់៣លានរៀល
- ចំណាត់ថ្នាក់លេខ៣ AISAKI ទទួលបានមេដាយសំរិទ្ធ និងប្រាក់រង្វាន់២លានរៀល
- ចំណាត់លេខ៤ MIZUNA FC ទទួលបានប្រាក់រង្វាន់១លានរៀល



អត្ថនបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


