Connect with us

កីឡា

ថ្ងៃអាទិត្យនេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​ការ​ធ្ងន់​ប៉ះ បឹងកេត កំពុងឡើងជើង

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋាន​របស់​ខ្លួនទទួល​ក្រុម​ភ្ញៀវ​ល្អ​កំពុង​ឡើង​ជើង បឹងកេត ក្នុងការប្រកួតសប្ដាហ៍ទី១៧ ពារង្វាន់ខេមបូឌានព្រីមៀលីគរដូវកាលឆ្នាំ២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការ​ដឹក​នាំ​របស់​លោក Conor Nester ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ បឹងកេត​ ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​​ភាគ​ច្រើន​រក​បាន​គ្រាប់​បាល់​ច្រើន​គ្រាប់លើ​ដៃ​គូ​ប្រកួត។ ខ្សែ​ប្រយុទ្ធ សៀង ចន្ធា កំពុង​ក្លាយ​ជា​តួ​សំខាន់​ក្នុង​ការ​រក​បាន​គ្រាប់​ដែល​បូក​បន្ថែម​ជា​មួយ​សមាជិក​ថ្មី​ថែម​ទៀត​គឺ​រឹត​តែ​គ្រោះ​ថ្នាក់។

សមាជិក​ថ្មី៣រូប​​របស់​បឹងកេត​ គួរ​ឲ្យ​ចាប់អារម្មណ៍​គឺ ខ្សែ​ការពារ​អូស្ត្រាលី Alexander Kevin Baker អាយុ​២៣​ឆ្នាំ, ខ្សែបម្រើ​ការពារ​ជម្រើស​ជាតិ​ហ្វីលីពីន Scott Woods អាយុ២៤​ឆ្នាំ និង​ខ្សែ​បម្រើ​អង់គ្លេស Charlie Thomas Scott អាយុ​២៧​ឆ្នាំ ​ដែល​ជា​អតីត​យុវជន​របស់​ក្លិប​បិសាច​ក្រហម Manchester United។

ចំណែក ក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង កំពុងជួបបញ្ហាកីឡាកររបួសច្រើន។ ពួកគេ​បានចាញ់ក្រុម​របស់​ឥណ្ឌូណេសុី PSM Makassar ​ដោយ​លទ្ធផល ០-១ ក្នុងពានរង្វាន់ ASEAN Club Championship ឆ្នាំ២០២៤-២៥។ ការប្រកួតសប្ដាហ៍នេះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងត្រូវធ្វើការងារធ្ងន់​មែន​ទែន។

កីឡាករ​របួស​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ស្ទើរ​ជាង​ពាក់​កណ្តាល​តារាង​គឺ ​ខ្សែ​ការពារ មីហ្សូនុ ហ៊ីការុ, ខ្សែ​បម្រើការពារ សេត រ៉សីប, ខ្សែ​ប្រយុទ្ធ Pablo Agusto, ខ្សែ​បម្រើ​ប្រយុទ្ធ ញាន សុស៊ីដាន, ខ្សែ​ប្រយុទ្ធ សុវណ្ណ ដូណា, ខ្សែ​បម្រើ​ការពារ សួន សុវណ្ណ​ និងខ្សែ​បម្រើ​កណ្តាល Ryo Fujii។

ប្រវត្តិជួបគ្នា១៤លើកចុងក្រោយ ព្រះខ័នរាជស្វាយរៀងឈ្នះ៧ ស្មើ៤ និងចាញ់៣។ ការប្រកួតក្រៅដី២លើកចុងក្រោយរបស់បឹងកេត ពួកគេធ្វើបានយ៉ាងល្អ បន្ទាប់ពីយកឈ្នះក្រុមណាហ្គាវើលដ៍ ៥-១ និងឈ្នះឡាយហ្វខេត្តព្រះសីហនុ ៤-១។ ចំណែក២ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង បាន​ឈ្នះ ណាហ្គាវើលដ៍ ២-១ និងចាញ់ PSM Makassar ០-១​។​ ជួបគ្នាកាលពីជុំទី១ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះ បឹងកេត ក្នុងលទ្ធផល ២-១៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម