កីឡា
ក្រុមភ្ញៀវ៤រំពឹងទទួលបានលទ្ធផលល្អក្នុងលីគ CPL ចុងសប្តាហ៍នេះ
ការប្រកួតលីគបាល់ទាត់កំពូលកម្ពុជាឈានដល់សប្តាហ៍ទី២០ នៅថ្ងៃទី១ និងទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងនោះមានក្រុមភ្ញៀវ៤រំពឹងវិលត្រឡប់ទៅវិញជាមួយ៣ពិន្ទុដ៏រីករាយ។
- អង្គរថាយហ្គឺរ vs ព្រះខ័នរាជស្វាយរៀង

ក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួននៅខេត្តសៀមរាប ទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០០២៥។ សប្តាហ៍មុន អង្គរថាយហ្គឺរ ទទួលបាន៣ពិន្ទុដ៏រីករាយតាមរយៈជ័យជម្នះ ១-០ លើក្រុមល្អ បឹងកេត ខណៈ ព្រះខ័នរាជស្វាយរៀង ក៏រីករាយ៉ាងខ្លាំងជាមួយជ័យជម្នះ ៣-១ លើក្រុមកំពូលតារាងភ្នំពេញក្រោន។

កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះ លើអង្គរថាយហ្គឺរ ដោយលទ្ធផល ៤-២ នៅទឹកដីខេត្តស្វាយរៀង ហើយជើងទី២នេះ ត្រូវបានអ្នកគាំទ្រដាក់ក្តីរំពឹងថា ក្រុមខ្លាំងនឹងទទួលបាន៣ពិន្ទុនៅទឹកដីខេត្តសៀមរាប។
- ក្រសួងមហាផ្ទៃ vs ភ្នំពេញក្រោន

វេលាម៉ោង៦ល្ងាចថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ភ្នំពេញក្រោន ប្រហែលជាមិនសូវធ្វើការធ្ងន់ប៉ុន្មានទេនៅពេលពួកគេធ្វើដំណើរទៅទឹកដីរបស់ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេកផាក។ សប្តាហ៍មុន ក្រុមទាំងពីរខកចិត្តដូចគ្នា គឺភ្នំពេញក្រោន ចាញ់ ព្រះខ័នរាជស្វាយរៀង ១-៣ ខណៈ ក្រសួងមហាផ្ទៃ ចាញ់ គិរីវង់សុខសែនជ័យ ១-៤។

កាលពីជើងទី១ ភ្នំពេញក្រោន ទទួលបានជ័យជម្នះ លើ ក្រសួងមហាផ្ទៃ ដោយលទ្ធផល ៥-១ នៅក្នុងផ្ទះរបស់ខ្លួន ហើយអ្នកគាំទ្រដាក់ក្តីសង្ឃឹមខ្ពស់លើភ្នំពេញក្រោន នឹងទទួលបាន៣ពិន្ទុទៀតសម្រាប់ជើងទី២ ជាមួយគ្រាប់បាល់់ច្រើនទៀត។
- គិរីវង់សុខសែនជ័យ vs វិសាខា

ក្រោយខកចិត្តយ៉ាងខ្លាំងក្នុងបរាជ័យ ៤-២ ថោយថ្វីជើងរបស់ម្ចាស់ផ្ទះ អាយអេសអាយ ដង្កោសែនជ័យ វិសាខា នឹងត្រូវកែប្រែយុទ្ធសាស្ត្រក្នុងការលេងជាមួយម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ វេលាម៉ោង៣:៤៥នាទីរសៀល ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅកីឡដ្ឋានគិរីវង់។

សប្តាហ៍មុន គិរីវង់សុខសែនជ័យ បានបង្កើតកំណត់ត្រាជ័យជម្នះ ជាលើកដំបូងក្នុងរដូវកាលនេះ បន្ទាប់ពីស្មើ២ប្រកួត និងចាញ់១៥ប្រកួត ដូច្នេះសប្តាហ៍នេះទំនឹងជាកម្លាំងចិត្តខ្ពស់ក្នុងការទទួលវិសាខា ដែលជាភ្ញៀវមានក្តីសង្ឃឹម។ កាលពីជើងទី១ វិសាខា ឈ្នះ ៧-០ ក្នុងផ្ទះរបស់ខ្លួន ប៉ុន្តែជើងទី២នេះទំនងជាមិនអាចច្រើនគ្រាប់ទេ។
- ណាហ្គាវើលដ៍ vs អាយអេយអាយ ដង្កោសែនជ័យ

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ទុំ សារ៉ាយ ៤ប្រកួតកន្លងមក ក្រុមអាយអេយអាយ ដង្កោសែនជ័យ មិនទាន់ស្គាល់បរាជ័យឡើយ។ សប្តាហ៍ទី២០នេះ ពួកគេធ្វើដំណើរទៅសួរសុខទុក្ខ ណាហ្គាវើលដ៍ វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពង់ស្ពឺ។

សប្តាហ៍មុន ណាហ្គាវើលដ៍ បានឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ២-១ ខណៈអាយអេសអាយ ដ្កោសែនជ័យ បានឈ្នះ វិសាខា ៤-២។ គូនេះទំនងជាតាតតឹងបន្តិច ប៉ុន្តែតាមទម្រង់បច្ចុប្បន្ន ក្រុមរបស់លោក ទុំ សារ៉ាយ នឹងមិនបណ្តោយឲ្យបាត់បង់ពិន្ទុដូចកាលជើងទី១ដែលចាញ់ ០-១ ក្នុងផ្ទះរបស់ខ្លួនឡើយ។
- បឹងកេត vs ក្រសួងការពារជាតិ

កាលពីសប្តាហ៍ បឹងកេត បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញជាមួយនឹងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីចាញ់ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ១-០ នៅខេត្តសៀមរាប។ សប្តាហ៍នេះ ពួកគេ បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួល ក្រសួងការពារជាតិ វេលាម៉ោង៦ល្ងាចដើម្បីប្រឹងប្រែងស្វែងរកឲ្យបានពិន្ទុ។

បឹងកេត ត្រូវការឈ្នះដាច់ខាតក្នុងសប្តាហ៍នេះដើម្បីរក្សាតំបន់កំពូលទាំង៦ (Top6)។ ប្រសិនបើចាញ់ នោះ ក្រុមអាយអេសអាយ ដង្កោសែនជ័យ អាចនឹងឡើងទៅកាន់តំបន់កំពូលទាំង៦ ប្រសិនបើឈ្នះ ណាហ្គាវើលដ៍។ កាលពីជើងទី១ បឹងកេត បានឈ្នះ ៥-២ នៅទឹកដីស្តាតចាស់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


