កីឡា
កីឡាករជឺជីតស៊ូកម្ពុជា សុបញ្ញា ឈ្នះមេដាយមាសនៅអាមេរិក
កីឡាករជឺជីតស៊ូជម្រើសជាតិកម្ពុជា មឿនលីម សុបញ្ញា បានឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ជឺជីតស៊ូកម្រិតអន្តរជាតិ Jiu-Jitsu World League California X កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។

កីឡាករ មឿនលីម សុបញ្ញា ត្រូវបានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបញ្ជូនទៅហ្វឹកហាត់នៅក្លិប Art of Jiu-Jitsu Academy របស់សហរដ្ឋអាមេរិកកាលពីដើមខែមករា និងត្រូវចំណាយពេលហ្វឹកហាត់នៅទីនោះរយៈពេល៣ខែដើម្បីត្រៀមខ្លួនប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិផ្សេង។
ទន្ទឹមជាមួយនឹងការហ្វឹកហាត់ មឿនលីម សុបញ្ញា បានចុះឈ្មោះចូលរួមប្រកួតក្នុងកម្មវិធី Jiu-Jitsu World League California X ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូរៀបចំនៅរដ្ឋកាលីហ្វញ៉ា។ វាជាផ្នែកមួយនៃព្រឹត្តិការណ៍ Jiu-Jitsu World League រៀបចំការប្រកួតជឺជីតស៊ូទូទាំងសហរដ្ឋអាមេរិកដែលមានកីឡាករ កីឡាការិនី និងថ្នាលយុវជនជាតិ អន្តរជាតិចូលរួមប្រកួតគ្រប់កម្រិតរាប់ចាប់តាំងពីកម្រិតទាបរហូតដល់អាជីព។
សុបញ្ញា បានចុះឈ្មោះប្រកួតវិញ្ញាសា Gi ទម្ងន់៨២.៥គីឡូក្រាមដែលមានកីឡាករចំនួន២២នាក់មកពីក្លិបផ្សេងៗនៅសហរដ្ឋអាមេរិក។ នៅជុំទី១ កីឡាករវ័យ១៩ឆ្នាំទទួលបានជ័យជម្នះដោយដៃគូបានបោះបង់ចោលការប្រកួត។ នៅវគ្គ៨នាក់ចុងក្រោយ រូបគេបានយកឈ្នះកីឡាករ Ayden Manuel ដោយឃ្លេសុំចុះចាញ់ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានយកឈ្នះកីឡាករ Joey Montes ដោយឃ្លេឲ្យចុះចាញ់ និងវគ្គផ្តាច់ព្រ័ត្របានផ្តួលកីឡាករ Pedro Emel តាមរយៈឃ្លេឲ្យចុះចាញ់ដើម្បីក្លាយជាម្ចាស់មដាយមាស។
បើទោះបីជាការប្រកួត Jiu-Jitsu World League California X លក់សំបុត្រចូលទស្សនាផ្ទាល់ ប៉ុន្តែសំបុត្រចំនួន៣៧០៩នាក់ត្រូវបានលក់ដាច់អស់៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


