កីឡា
ការប្រកួត Elite Soccer Sevens មានទាំងបុរស-នារី បើកការចុះឈ្មោះ
ការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីព Elite Soccer Sevens ឆ្នាំ២០២៥ បើកការចុះឈ្មោះចូលរួមប្រកួតចាប់ពីពេលនេះទៅដើម្បីរៀបចំការប្រកួតនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។
តាមការឲ្យដឹងពីលោក Christopher Grant អគ្គលេខាធិការក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាអ្នករៀបចំកម្មវិធីប្រកួតថា ការប្រកួតមាន៣ពានរង្វាន់ផ្សេងគ្នាគឺទី១ សម្រាប់ក្រុមកីឡាករអាយុ១៨ឆ្នាំឡើងត្រូវការចំនួន១៦ក្រុម ទី២សម្រាប់ក្រុមកីឡាការិនីអាយុ១៨ឆ្នាំឡើងត្រូវការចំនួន៨ក្រុម និងទី៣សម្រាប់ក្រុមកីឡាករអាយុ៣០ឆ្នាំឡើងត្រូវការចំនួន៨ក្រុម។
នេះជាការប្រកួតបាល់ទាត់ពាក់កណ្តាលអាជីពដែលម្ខាងមានសមាជិក៧រូបនៅលើទីលាន។ ក្រុមនីមួយៗត្រូវបង់ថ្លៃ១៥០ដុល្លារដើម្បីចូលរួមការរប្រកួត។ កម្មវិធីនេះផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីបង្ហាញសមត្ថភាពលើទីលានពិតប្រាកដដែលមានការប្រកួតប្រជែងត្រឹមត្រូវតាមច្បាប់បាល់ទាត់ និងអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកកីឡាបាល់ទាត់អាជីពទៅថ្ងៃខាងមុខ។
ក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១នឹងទទួលបានប្រាក់រង្វាន់៣០០ដុល្លារអាមេរិក ពានរង្វាន់ និងមេដាយមាស ព្រមទាំងកាដូផ្សេងៗទៀត។
តាមការគ្រោងទុក កម្មវិធីប្រកួតវិញ្ញាសាបុរសអាយុលើ១៨ឆ្នាំ និងវិញ្ញាសាបុរសអាយុលើ៣០ឆ្នាំនឹងប្រកួតនៅថ្ងៃសៅរ៍ ទី៨ ខែមីនា និងវិញ្ញាសាបុរសអាយុលើ១៨ឆ្នាំប្រកួតនៅថ្ងៃអាទិត្យ ទី៩ ខែមីនា នៅទីលានកីឡា Platinum Sports Complex ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំនួនក្រុមចូលរួមមានកំណត់ ដូច្នេះសូមចុះឈ្មោះចូលរួមប្រកួតឲ្យបានទាន់ពេលវេលា។
លោក Christonpher Grant ធ្លាប់បានប្រាប់ថា កម្មវិធីប្រកួតបាល់ទាត់នេះរយៈពេលជាង១០ឆ្នាំកន្លងទៅនេះដោយមានក្រុមការងារ Elite Soccer បានរួមចំណែកយ៉ាងសំខាន់សម្រាប់មូលដ្ឋានគ្រឹះ និងការរៀបប្រកួតបាល់ទាត់ស្ម័គ្រចិត្តប្រកបដោយច្បាប់ត្រឹមត្រូវ។ គោលបំណងចម្បងនៃបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើងគឺផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី ក៏ដូចជាយុវជនចូលរួមលេងបាល់ទាត់ក្នុងការប្រកួតប្រជែងត្រឹមត្រូវតាមច្បាប់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


