កីឡា
ការប្រកួតជឺជីតស៊ូជើងឯកជាតិឆ្នាំនេះ មានកម្រិតខ្ពស់ជាងឆ្នាំមុនៗ
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជាបានរៀបចំការប្រកួតកីឡាជឺជីតស៊ូ ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៣ ប្រចាំឆ្នាំ២០២៤ ដែលបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលដំបូកទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក Jasper Paas អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជាបានលើកឡើងក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី»ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានម្រិតគុណភាពប្រកួតប្រជែងខ្ពស់ជាងឆ្នាំមុនៗ។ ជាពិសេសឆ្នាំនេះត្រូវបានដាក់បញ្ចូលប្រព័ន្ធប្រកួតថ្មីគឺ Fighting System ដែលជាលើកដំបូងនៅកម្ពុជា និងទទួលបានការគាំទ្រពីសហព័ន្ធកីឡាជឺជីតស៊ូពិភពលោក។ នេះជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអភិវឌ្ឍកីឡាជឺជីតស៊ូនៅកម្ពុជាឲ្យរីកចម្រើន។
លោកប្រាប់ថា ៖«បើក្រឡេកមើលការប្រកួត និងលទ្ធផលពិតជាគួរឲ្យរីករាយ។ ការប្រកួតប្រជែងមានកម្រិតខ្ពស់ ចូលរួមច្រើនពីកីឡាករ កីឡាការិនី ទាំងកម្រិតយុវជន និងកម្រិតខ្ពស់។ ទាំងនេះជាផ្នែកដ៏សំខាន់សម្រាប់យើងក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍អន្តរជាតិជាច្រើនទាំងឆ្នាំនេះ»។

លោកបានបញ្ជាក់ថា គោលបំណងនៃការប្រកួតជើងឯកថ្នាក់ជាតិនេះគឺដើម្បីសម្រិតសម្រាំងស្វែងរកអត្តពលិកត្រៀមទៅប្រកួតព្រឹត្តិការណ៍អន្តរជាតិ៥ផ្សេងគ្នាគឺ ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ី នៅប្រទេសហ្សក់ដានី ខែឧសភា, ការប្រកួតកីឡាជឺជីតស៊ូ Thai Grand Prix Open នៅប្រទេសថៃ ខែមិថុនា, ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ាន នៅប្រទេសហ្វីលីពីន ខែកក្កដា, ការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅប្រទេសថៃ ខែវិច្ឆិកា និងកីឡាស៊ីហ្គេម នៅប្រទេសថៃខែធ្នូ។
តាមរបាយការណ៍ ការប្រកួតជឺជីតស៊ូ ជើងឯកថ្នាក់ជាតិ លើកទី៣ ពីថ្ងៃទី២២ ដល់ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥មានកីឡាករ កីឡាការិនីចុះឈ្មោះចូលរួមប្រកួតចំនួន១៦០នាក់ ដែលច្រើនជាងឆ្នាំមុនៗ។ ក្នុងពិធីបិទក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕













អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


