កីឡា
Modric ថា តាមសមត្ថភាព Mbappe អាចឈ្នះ Ballon d’Or ពីរបីដងក្នុងអាជីព
ប្រធានក្រុមរបស់ក្រុមអធិរាជស Real Madric កីឡាករ Luka Modric បានបង្ហាញការកោតសរសើរជាខ្លាំងលើសមត្ថភាពរបស់សិស្សប្អូន Kylian Mbappe និងបានចាត់ទុកគេ ជាបេក្ខភាពដ៏សក្តិសមក្នុងការឈ្នះពាន Ballon d’Or នាពេលអនាគត។

Mbappe បច្ចុប្បន្នកំពុងបង្ហាញសមត្ថភាពល្អខ្លាំងមែនទែននៅ Real Madrid ចាប់តាំងពីរូបគេផ្លាស់ចូលនៅដើមរដូវកាល ២០២៤-២០២៥ ។ ម្យ៉ាងខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះ កំពុងស្ថិតនៅក្នុងការអង្កេតរបស់គេ សម្រាប់បេក្ខភាពឈ្នះពានបាល់មាសផងដែរ បន្ទាប់ពីរូបគេ កំពុងដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមអធិរាជសប្រជែងពាន La Liga និងពាន Champions League។ មិនត្រឹមតែប៉ុណ្ណោះ រូបគេក៏ទើបតែជួយឱ្យក្រុមជម្រើសជាតិ បារាំង ឡើងកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Nations League ផងដែរ។

ជុំវិញសមត្ថភាពដ៏លេចធ្លោរ និងកំណត់ត្រាដ៏ល្អបែបនេះ បានធ្វើឱ្យ Modric កោតសរសើរលើរូបគេជាខ្លាំង ហើយខ្សែបម្រើសញ្ជាតិ ក្រូអាត វ័យ ៣៩ ឆ្នាំរូបនេះ ជឿជាក់ថា បើគេនៅតែបន្តធ្វើបានល្អបែបនេះ នោះគេអាចឈ្នះពាន Ballon d’Or បាន ២ ទៅ ៣ គ្រឿងម្នាក់ឯង។
ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយ Telefoot កាលពីពេលថ្មីៗនេះ Modric បាននិយាយអំពី Mbappe យ៉ាងដូច្នេះថា៖ «ប្រសិនបើ Kylian បន្តធ្វើសកម្មភាពបែបនេះទៀត ហើយអាចជួយ Real Madrid ដូចអ្វី ដែលគាត់កំពុងធ្វើ ខ្ញុំប្រាកដថា គាត់នឹងជាបេក្ខភាពម្នាក់ ដែលអាចឈ្នះពាន Ballon d’Or ប៉ុន្តែមិនមែន១លើកទេ គឺអាចពីរឬបីលើក»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


