កីឡា
សហព័ន្ធកីឡាចំបាប់ បញ្ជូនកីឡាករ កីឡាការិនីឆ្នើម១២រូបប្រជែងមេដាយអាស៊ីអាគ្នេយ៍នៅសិង្ហបុរី
សហព័ន្ធកីឡាចំបាប់កម្ពុជា នឹងបញ្ជូនកីឡាករ កីឡាការិនីឆ្នើមៗចំនួន ១២រូបដើម្បីចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅឯប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០២៥ ស្អែកនេះ។

ការប្រកួតកន្លងទៅ (រូបភាពសហព័ន្ធ)
បើតាមការឲ្យដឹងពីក្រុមការងាររបស់សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជាក់ថា លោកស្រី ចូវ សុធារ៉ា លោក កាំង ដែនពិសិដ្ឋ ជាគ្រូបង្វឹក និងអាជ្ញាកណ្ដាល ១នាក់ រួមទាំងកីឡាករ កីឡាការិនីសរុបទាំងអស់មានចំនួន ១៥នាក់ដែលនឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីលើកនេះ។

លោក ខេស៊ី បាណេត
ការប្រកួតនេះជាឱកាសសំខាន់មួយសម្រាប់កីឡាករ កីឡាការនី ដើម្បីសាកល្បងសមត្ថភាព និងវាស់ស្ទង់បច្ចេកទេស រកចំណុចខ្លាំង និងការខ្វះខាតផ្សេងៗអភិវឌ្ឍន៍ចំណុចខ្សោយទាំងនោះត្រៀមខ្លួនឆ្ពោះទៅការប្រកួតធំស៊ីហ្គេម លើកទី៣៣ ឯប្រទេសថៃផងដែរ។
សូមបញ្ជាក់ដែរថា ការចេញទៅប្រកួតរបស់ក្រុមចំបាប់ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឯប្រទេសសិង្ហបុរី នេះបានការឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ និងជានាយកវិទ្យាស្ថានខេមអេដ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


