កីឡា
ចូវ សុធារ៉ា អរគុណចំពោះការខំប្រឹង និងស្រឡាញ់ជួយគ្នាទៅវិញទៅមកទោះខ្លួនមិនឈ្នះមេដាយក៏ដោយ
លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកកីឡាចំបាប់កម្ពុជា អរគុណចំពោះកីឡាករ កីឡាការិនី កម្ពុជាទាំងអស់ដែលបានទៅចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី នេះបើទោះជាមិនឈ្នះមេដាយខ្លួនឯងក៏ដោយ ប៉ុន្តែបង្ហាញពីការស្រឡាញ់ និងជួយគ្នាអស់ពីចិត្ត។

រូបភាពហ្វេសបុកលោកស្រី ចូវ សុធារ៉ា
គ្រូបង្វឹកជម្រើសជាតិចំបាប់កម្ពុជា លោកស្រី ចូវ សុធារ៉ា បានឲ្យដឹងថា លោកស្រីពិតជាគោរពអរគុណនូវទឹកចិត្តកីឡាករ កីឡាការិនីទាំងអស់ដែលបានទៅប្រកួតនៅឯប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះណាស់។ បើទោះជាអ្នកខ្លះមិនឈ្នះមេដាយយ៉ាងណាក្ដី ប៉ុន្តែចិត្តស្រឡាញ់ចេះជួយយកអាសាគ្នាទៅវិញទៅមកមិនថាការងារតូច-ធំ គឺនៅតែជួយគ្នាលើកទឹកចិត្តគ្នាផ្ដោតទៅដណ្ដើមមេដាយជូនជាតិ។


រូបភាពហ្វេសបុកលោកស្រី ចូវ សុធារ៉ា
លោកស្រី ចូវ សុធារ៉ា បន្ថែមទៀតថា អ្នកដែលបរាជ័យក៏ជាបទពិសោធដ៏ល្អមួយដែរដើម្បីបានដឹងពីចំណុចខ្វះខាតដែលខ្លួនមាន និងប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យមានសមត្ថភាពរីកចម្រើនកាន់តែខ្លាំងឆ្ពោះទៅការប្រកួតសំខាន់ៗផ្សេងទៀតដូចជាស៊ីហ្គេម ចុងឆ្នាំនេះនៅឯប្រទេសថៃជាដើម។

រូបភាពហ្វេសបុកលោកស្រី ចូវ សុធារ៉ា
បញ្ជាក់ដែរថា ក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា បានដណ្ដើមមេដាយសរុប ៨គ្រឿង មាស១ ប្រាក់៣ សំរឹទ្ធ៤ ពីការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នៅឯប្រទេសសិង្ហបុរី អំឡុងថ្ងៃទី១០ ដល់ ១២ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ។ ព្រឹត្តិការណ៍នេះខាងកម្ពុជាបញ្ជូនកីឡាករ កីឡាការិនីសរុប ១២នាក់៕



រូបភាពហ្វេសបុកលោកស្រី ចូវ សុធារ៉ា
អត្តបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


