កីឡា
ទៅដល់ថៃ Nick Taylor ប្រាប់ថា កំពុងរីករាយ ខណៈសង្ឃឹមមានកីឡាករខ្មែរទៅលេងក្រៅប្រទេសច្រើន
ខ្សែបម្រើការពារស្លាប Nick Taylor បានផ្លាស់ទៅចូលរួមជាមួយក្លិប PT Prachuap FC នៃលីគបាល់ទាត់កំពូលថៃ បន្ទាប់ពីចូលរួមជាមួយក្លិប ព្រះខ័នរាជស្វាយរៀង អស់រយៈពេល២រដូវកាល។

ការផ្លាស់ទៅចូលរួមជាមួយក្លិប PT Prachuap FC ស្របពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាព្រំដែនជាមួយគ្នា ប៉ុន្តែកីឡាមិនពាក់ព័ន្ធនឹងបញ្ហានយោបាយទេ។ Nick បាននិយាយថា ៖«ខ្ញុំស្នើសុំបងប្អូនដោយសេចក្តីគោរព សូមទុករឿងនយោបាយនៅដាច់ដោយឡែកពីបាល់ទាត់។ នេះជាអ្វីដែលបាល់ទាត់មានលក្ខណៈពិសេស។ កីឡានាំមកនូវការរួមរួប សាមគ្គីគ្រប់ប្រទេស វប្បធម៌ និងសាសនា»។

ជាមួយគ្នានេះ Nick Taylor បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«អ្វីគ្រប់យ៉ាងនៅទីនេះល្អប្រសើរ។ ខ្ញុំពិតជាចូលចិត្ត។ ខ្ញុំសង្ឃឹមថា ការមកលេងនៅទីនេះរបស់ខ្ញុំគឺជាការបើកផ្លូវមួយ។ វានឹងកាន់តែល្អប្រសើរ ប្រសិនបើមានកីឡាករខ្មែរច្រើនទៀតបានលេងនៅក្រៅប្រទេស។ ឃើញហើយ មាន Neito, មាន Ose និងខ្ញុំបានមកទៅលេងនៅក្រៅប្រទេស ហើយសង្ឃឹមមានកីឡាករកម្ពុជាច្រើនទៀតអាចចេញទៅលេងនៅក្រៅប្រទេសនាពេលអនាគត»។

Nick Taylor ដែលជាកីឡាករខ្មែរ-អាមេរិក បានឈ្នះពានរង្វាន់ ៤ ជាមួយក្លិបព្រះខ័នរាជស្វាយរៀង សម្រាប់ពីររដូវកាលគឺ ពានលីគបាល់ទាត់កម្ពុជា ២ លើក ពានសម្តេចតេជោ ហ៊ុន សែន ១ លើក និងពាន ខេមបូឌានស៊ុបភើខាប់ ១ លើក។ ជាមួយគ្នានេះ រូបគេក៏បានក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ២ ពាន AFC Challenge League៕



អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


