កីឡា
ទើបចាញ់ថ្មីៗ ក្រុមបាល់ទះ កម្ពុជា ប៉ះ វៀតណាម ម្តងទៀត រសៀលនេះ
ម៉ោង ៤ រសៀល ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា ត្រូវប្រកួតជាមួយ ក្រុមបាល់ទះជម្រើសជាតិ វៀតណាម ក្នុងពាន SEA V. League ជុំទី២ នៅប្រទេសឥណ្ឌួណេស៊ី។

ជួបគ្នាកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេសហ្វីលីពីន ក្នុងជុំទី១ ពានរង្វាន់ដដែលនេះ កម្ពុជា បានចាញ់ វៀតណាម ដោយមិនអាចតដៃរួច ក្នុងលទ្ធផល ០-៣ ។ បន្ទាប់មក កម្ពុជា ចាញ់ ឥណ្ឌូណេស៊ី ហ្វីលីពីន និងថៃ ហើយរកបានតែ១ពិន្ទុប៉ុណ្ណោះស្ថិតនៅបាតតារាង។ វៀតណាម ទទួលបានមេដាយសំរិទ្ធ។

ការប្រកួតជុំទី២ ក្រុមបាល់ទះកម្ពុជាត្រូវខិតខំប្រឹងប្រែង និងកែប្រែចំណុចខ្វះខាតមែនទែនដើម្បីធ្វើឲ្យប្រសើរឡើង។ ជាពិសេសធ្វើយ៉ាងណា កម្ពុជាត្រូវរក្សាកៅអីឲ្យបានទៅឆ្នាំក្រោយទៀតក្នុងពានរង្វាន់នេះ។ ម្យ៉ាងវិញ ការចាញ់ ៤ លើកកាលពីជុំទី១ កម្ពុជា បានធ្លាក់ពីចំណាត់ថ្នាក់លេខ ៦៦ ដល់ ៧៥ ក្នុងតារាងបាល់ទះពិភពលោក FIVB Ranking ដែលបាត់បង់ពិន្ទុជាច្រើន។
ប្រវត្តិជួបគ្នា ៤ លើកចុងក្រោយគិតចាប់តាំងពីឆ្នាំ ២០១១ កម្ពុជា បានឈ្នះ១លើក ខណៈ វៀតណាម បានឈ្នះ ៣លើក។

ខាងក្រោមនេះជាលទ្ធផលជួបគ្នាទាំង ៤ លើករវាងក្រុមបាល់ទះ កម្ពុជា និងវៀតណាម៖
- កម្ពុជា ចាញ់ វៀតណាម ០-៣ ក្នុងស៊ីហ្គេមឆ្នាំ ២០១១
- កម្ពុជា ចាញ់ វៀតណាម ០-៣ ក្នុងស៊ីហ្គេមឆ្នាំ ២០១៥
- កម្ពុជា ឈ្នះ វៀតណាម ៣-២ ក្នុងកីឡាស៊ីហ្គេម ឆ្នាំ ២០១៩
- កម្ពុជា ចាញ់ វៀតណាម ០-៣ ក្នុងពាន SEA V League ឆ្នាំ ២០២៥
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


