កីឡា
លោកគ្រូ Koji ទទួលស្គាល់ យប់មិញបើគ្មានភ្លៀងខ្លាំង ខាង U23 អូម៉ង់ អាចមានប្រៀបជាង
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំលោក Koji Gyotoku បានលើកឡើងពីក្រុម U23 អូម៉ង់ អាចមានប្រៀបជាងកម្ពុជា ប្រសិនបើការប្រកួតយប់មិញអាកាសធាតុល្អ មិនមានភ្លៀង សម្រាប់ការប្រកួតដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា។

នៅយប់ថ្ងៃ ពុធ ទី ៣ ខែ កញ្ញា ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំបានប្រកួតជាមួយក្រុមជម្រើសជាតិ អូម៉ង់ អាយុក្រោម ២៣ ឆ្នាំ វគ្គជម្រុះពូល G ពាន AFC U23 Asian Cup ក្រោមតំណក់ទឹកភ្លៀងយ៉ាងជោកជាំនៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ យ៉ាងណា បន្ទាប់ពីបញ្ចប់ការប្រកួត ៩០ នាទីពេញ ក្រុមទាំង ២ បានត្រឹមចែកគ្នាម្នាក់ ១ ពិន្ទុ ក្រោយស្មើគ្នាក្នុងលទ្ធផល 0 ទល់នឹង ០។
ក្រោយលទ្ធផលស្មើគ្នាបែបនេះ លោក Koji បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា៖ «ដោយសារមេឃភ្លៀង យើងគ្មានជម្រើសអ្វីក្រៅពីលេងដូចអ្វី ដែលយើងបានឃើញនោះទេ។ ខ្ញុំមើលឃើញថា កីឡាកររបស់ខ្ញុំបានព្យាយាម និងធ្វើបានល្អ។ យើងមានឱកាសច្រើន ហើយខ្ញុំគិតថា យើងគួរតែឈ្នះ ប៉ុន្តែចុងក្រោយបានត្រឹមស្មើ»។
តាមការលើកឡើងខាងលើ លោក Koji បានបង្ហាញការកោតសរសើរលើកូនក្រុមរបស់ខ្លួន ថា ធ្វើបានល្អ ទោះបីលេងក្រោមតំណក់ទឹកភ្លៀង និងមានទឹកដក់នៅលើទីលានច្រើនក៏ដោយ។ លោកយល់ថា តាមឱកាស ដែលក្រុមរបស់លោកមានកាលពីយប់មិញ គឺក្រុម កម្ពុជា គួរតែឈ្នះក្នុងការប្រកួតនេះ ប៉ុន្តែលោកសោកស្តាយ បានត្រឹមស្មើ។

ទោះបីជាយ៉ាងណា គ្រូបង្គោលសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំ បានបង្ហាញទស្សនៈផ្សេងវិញថា បើការប្រកួតយប់មិញមិនមានភ្លៀងដូចនេះទេ នោះខាងក្រុម អូម៉ង់ អាចមានប្រៀបជាង កម្ពុជា វិញក៏ថាបាន។ ជុំវិញរឿងនេះលោក Koji បានមានប្រសាសន៍ ថា៖ «ប្រសិនបើស្ថានភាពអាកាសធាតុល្អជាងហ្នឹង លទ្ធផលប្រហែលជាមិនអ៊ីចឹងទេ។ ពួកគេអាចនឹងមានប្រៀបជាងពួកយើងវិញក៏ថាបានដែរ ប៉ុន្តែដោយសារអាកាសធាតុបែបនេះ ធ្វើឱ្យយើងទទួលបានលទ្ធផលស្មើគ្នា»។
គួរបញ្ជាក់ថា បន្ទាប់ពីស្មើគ្នាជាមួយក្រុម អូម៉ង់ កាលពីយប់មិញ ពេលនេះក្រុមជម្រើសជាតិ កម្ពុជា កំពុងឈរនៅលេខរៀងទី ២ ក្នុងពូល G បណ្តោះអាសន្ន។ ចំណែកក្រុម អ៉ីរ៉ាក់ អាយុក្រោម ២៣ ឆ្នាំ កំពុងឈរនៅកំពូលតារាង បន្ទាប់ពីបានយកឈ្នះលើក្រុម ប៉ាគីស្ថាន ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៨ ទល់នឹង ១៕




អត្ថបទ៖ សេម កុសល
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


