កីឡា
ក្រោយហ្វឹកហាត់ថ្ងៃដំបូង ឈឿន ដាវីន បង្ហាញភាពខុសគ្នារវាងនៅ កាណាដា និង កម្ពុជា
យុវជន ឈឿន ដាវីន ជាកីឡាករថ្នាលរបស់ក្រុមបាល់ទាត់ York United FC របស់ប្រទេស កាណាដា បានបង្ហាញពីភាពខុសគ្នារវាងការហ្វឹកហាត់នៅ កម្ពុជា និង កាណាដា បន្ទាប់ពីបានហ្វឹកហាត់ថ្ងៃដំបូងជាមួយក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ។

យុវជនខ្មែរ-កាណាដា វ័យ ១៨ ឆ្នាំរូបនេះបានប្រាប់ «កម្ពុជាថ្មី» ថា៖ «ភាពខុសគ្នា គឺគ្រប់គ្នានៅទីនេះភាគច្រើនលេងលឿនៗ។ ការលេងគឺផ្តោតលើល្បឿន តែនៅកាណាដា ផ្តោតខ្លាំងលើកាយសម្បទា។ នៅមានចំណុចជាច្រើនទៀត។ ប៉ុន្តែនៅទីនេះ ពួកគេអាចលេងបានយ៉ាងល្អ។ ពួកគេអាចលេងបានជាមួយបច្ចេកទេស ហើយពួកគេពិតជាលឿនទាំងជាមួយការគ្រប់គ្រងបាល់ និងបញ្ជូនបាល់។ នោះហើយ ជាអ្វីដែលខ្ញុំចង់និយាយ អំពីភាពខុសគ្នារវាងនៅ កាណាដា និង កម្ពុជា»។

ក្រោយបានហ្វឹកហាត់ថ្ងៃដំបូងជាមួយក្រុម កម្ពុជា អាយុក្រោម ២៣ ឆ្នាំ ដាវីន យល់ឃើញថា នៅ កម្ពុជា កីឡាករលេងលេងលឿនៗ បូកផ្សំជាមួយបច្ចេកទេសទាំងការគ្រប់គ្រងបាល់ និងបញ្ជូនបាល់ គឺសុទ្ធតែលឿនៗ។ ចំណែកកាហ្វឹកហាត់នៅ កាណាដា វិញ ក្រៅតែអំពីបច្ចេកទេសលេងបាល់ ភាគច្រើនគឺផ្តោតលើការហ្វឹកហាត់អំពីកាយសម្បទាជាង។
គួរឱ្យដឹងថា គ្រូបង្គោលលោក Koji Gyotoku បានសម្រេចចិត្តកោះហៅ ឈឿន ដាវីន មកចូលរួមជាមួយក្រុម កម្ពុជា អាយុក្រោម ២៣ ឆ្នាំជាមួយកីឡាករ ២៥ នាក់ផ្សេងទៀត ដើម្បីត្រៀមចូលរួមការប្រកួតវគ្គជម្រុះពាន AFC U23 Asian Cup ២០២៦។ កម្ពុជា ស្ថិតនៅពូល G ជាមួយក្រុម អ៉ីរ៉ាក់ អូម៉ង់ និង ប៉ាគីស្ថាន។ ការប្រកួតនឹងធ្វើឡើងនៅប្រទេស កម្ពុជា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


