Connect with us

កីឡា

ព្រះខ័នរាជស្វាយ នាំចូលអតីតយុវជន Feyenoord ត្រៀមលេងពានអន្តរជាតិ

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាងរៀង បានប្រកាសនាំចូលកីឡាករបរទេសថ្មីម្នាក់ទៀត នៅថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២៥ គឺកីឡាករជនជាតិ ម៉ារ៉ុក សញ្ជាតិ ហូល្លង់ Faris Hammouti។

Faris Hammouti
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Faris Hammouti អាយុ ២៨​ឆ្នាំ​ ដែលលេងតួនាទីជាខ្សែការពារស្លាបស្តាំ ធ្លាប់មានបទពិសោធជោគជាំ ក្នុងការលេងនៅលីគក្នុងប្រទេស ហូល្លង់។ រូបគេបានចាប់ផ្តើមអាជីពដំបូងជាយុវជនថ្នាលរបស់ក្លិប Feyenoord។ លុះដល់ឆ្នាំ ២០១៧ រូបគេបានផ្លាស់ទៅកាន់ក្លិបក្នុងលីគទី ២ ហូល្លង់ Amere City ពីឆ្នាំ ២០១៧ ដល់ ២០២២។

ក្រោយមក រូបគេបានផ្លាស់ទៅចូលរួមជាមួយក្លិប FC Den Bosch ២ រដូវកាលពីឆ្នាំ ២០២២ ដល់ ២០២៤។ បន្ទាប់​មកទៀតនៅរដូវកាល ២០២៤-២០២៥ រូបគេបានផ្លាស់ទៅកាន់ក្លិប FC Emmen ក្នុងលីគទី ២ ហូល្លង់ មួយរដូវកាល មុនផ្លាស់មកកាន់ក្លិប ព្រះខ័នរាជស្វាយរៀង នៅរដូវកាលនេះ។

Faris Hammouti

គួរឱ្យដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានបំពេញលក្ខខណ្ឌនាំចូលកីឡាករបរទេសគ្រប់ ៦ នាក់រួចរាល់ហើយសម្រាប់ការប្រកួតប្រជែងពានលីគកំពូលកម្ពុជា Cambodian Premier League និងពានសម្តេចតេជោ ហ៊ុន សែន ប៉ុន្តែការនាំចូលកីឡាករ Faris Hammouti ម្នាក់ទៀត គឺដើម្បីត្រៀមលេងពានអន្តរជាតិដូចជា AFC Challenge League និងពាន ASEAN Club Championship Shopee Cup៕

Faris Hammouti

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម