កីឡា
លោក អេ ភូថង រីករាយពេលឃើញស្ថានការណ៍ធូរស្រាលបែបនេះឆាប់បានក្មេងៗឡើងប្រកួតវិញ
លោក អេ ភូថង ថាលោកពិតជារីករាយជាខ្លាំងពេលឃើញស្ថានការណ៍ព្រំដែនធូរស្រាលឡើងវិញបែបនេះអាចនឹងមានការប្រកួតប្រដាល់តាមស្ថានីយផ្សេងៗឡើងវិញឆាប់ៗ។

លោក អេ ភូថង និងគ្រួសារ
គ្រូបង្វឹកឆ្នើមលោក អេ ភូថង បានឲ្យដឹងថា លោករីយរាជាខ្លាំងនៅពេលឃើញស្ថានការណ៍ព្រំដែនចាប់ផ្ដើមធូរស្រាលឡើងវិញបែបនេះ។ លោកសង្ឃឹមថាតាមរយៈស្ថានភាពធូរស្រាលនេះនឹងអាចអនុញ្ញាតឲ្យមានការប្រកួតនានាតាមស្ថានីយទូរទស្សន៍ឡើងវិញឆាប់ៗដើម្បីឲ្យក្មេងៗបានប្រកួតរកចំណូលចិញ្ចឹមក្រុមគ្រួសារ។
ការផ្អាកប៉ុន្មានសប្ដាហ៍មុននេះរូបលោកក៏ពិបាកដែរដោយសារសិស្សៗបន្តស្នាក់នៅហូបចុកក្នុងក្លឹបជាធម្មតា ដូច្នេះការចំណាយផ្សេងៗក៏ច្រើនដូចគ្នាស្របពេលមិនមានចំណូលនោះឡើយ។ សិស្សៗពឹងលើការឡើងប្រកួត ដូច្នេះបើមិនបានប្រកួតគឺពួកគេបាត់ចំណូលសម្រាប់ការរស់នៅប្រចាំថ្ងៃដូចគ្នា។

បញ្ជាក់ដែរថា បន្ទាប់រងការឈ្លានពានពីសំណាក់ប្រទេសសៀមកន្លងទៅនេះរហូតមានការប្រយុទ្ធគ្នា និងមានស្ថានការណ៍ព្រំដែនតានតឹងខ្លាំង ទន្ទឹមនិងនោះសហព័ន្ធប្រដាល់គុនខ្មែរបានសម្រេចផ្អាកការប្រកួតតាមស្ថានីយជាបណ្ដោះអាសន្នជាការរួមចំណែកផ្ដោតលើបញ្ហាព្រំដែនផង និងជាការផ្អាកសកម្មភាពអ៊ូអរផងក្នុងពេលប្រទែសជាតិជួបទុក្ខលំបាកដូចនេះ។ យ៉ាងណាបន្ទាប់ពីមានបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្ដដា និងមានកិច្ចប្រជុំវិសាមញ្ញ GBC នៅប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ស្ថានការណ៍ព្រំដែនកាន់តែល្អប្រសើរឡើងវិញហើយ៕

អត្ថបទដោយ៖ នួន ស៊ីណា
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៦ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


