កីឡា
យប់នេះ កម្ពុជា ប៉ះ អូម៉ង់ ជាក្រុមមានកំណត់ត្រាល្អជាង ក្នុងពាន AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុ ២៣ ឆ្នាំ (U23) ត្រូវប្រកួតក្រុម U23 អូម៉ង់ វេលាម៉ោង ៧យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥ វគ្គជម្រុះក្នុងពូល G ពានរង្វាន់ AFC U23 Asian Cup ឆ្នាំ ២០២៥។
កម្រិតគុណភាពនៃក្រុមទាំងពីរមិនលើសខ្វះគ្នាប៉ុន្មានឡើយ បើតាមស្ថិតិ និងប្រវត្តិក្នុងពានរង្វាន់យុវជនអាស៊ីមួយនេះ។ ទោះបីជាយ៉ាងណា បើគិតលើតារាងចំណាត់ថ្នាក់កម្ពុជាស្ថិតនៅលើ អូម៉ង់។

ក្រុម U23 កម្ពុជា បានចូលរួមប្រកួតជម្រុះក្នុងពូលពានរង្វាន់នេះគ្រប់សម័យកាល គិតចាប់តាំងពីពានរង្វាន់នេះត្រូវបានរៀបចំដំបូងនៅឆ្នាំ ២០១៣ ប៉ុន្តែមិនធ្លាប់ឆ្លងផុតវគ្គជម្រុះក្នុងពូលឡើយ។ ឆ្នាំ ២០២៥ នេះ គឺជាការទទួលធ្វើម្ចាស់ផ្ទះលើកទី ៣ សម្រាប់កម្ពុជា បន្ទាប់ពីធ្លាប់ធ្វើម្ចាស់ផ្ទះឆ្នាំ ២០១៧ និង ឆ្នាំ ២០១៩។
ស្ថិតិរបស់ កម្ពុជា
- ឆ្នាំ ២០១៣ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ៣ ប្រកួត
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០១៨ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២០ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយស្មើ ១ ប្រកួត និងចាញ់ ២ ប្រកួត
- ឆ្នាំ ២០២២ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត និងចាញ់ ១ ប្រកួត
- ឆ្នាំ ២០២៤ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ ប្រកួត ស្មើ ១ និងចាញ់ ១ ប្រកួត

អូម៉ង់ ដែលជាដៃគូរបស់ កម្ពុជា មានតារាងចំណាត់ថ្នាក់នៅក្រោមកម្ពុជា ប៉ុន្តែពួកគេមានកំណត់ត្រាល្អជាងកម្ពុជា។ អូម៉ង់ បានចូលរួមប្រកួតជម្រុះក្នុងពូលគ្រប់សម័យកាលដែរ ហើយពួកគេធ្លាប់បានឆ្លងផុតវគ្គជម្រុះក្នុងពូល ២ លើកដើម្បីឡើងទៅដល់ជុំចុងក្រោយ។ ពួកគេធ្លាប់បានឡើងជុំចុងក្រោយ នៅឆ្នាំ ២០១៣ និង ឆ្នាំ ២០១៨។
ស្ថិតិរបស់ អូម៉ង់

- ឆ្នាំ ២០១៣ បានឡើងដល់ជុំចុងក្រោយ ក្រោយឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ។ នៅជុំចុងក្រោយ ពួកគេធ្លាក់ក្នុងពូល ក្រោយ ឈ្នះ ១ និងចាញ់ ២
- ឆ្នាំ ២០១៦ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ២ និងស្មើ ២
- ឆ្នាំ ២០១៨ បានឡើងជុំចុងក្រោយ បន្ទាប់ពីឈ្នះទាំង ២ ប្រកួត។ នៅជុំចុងក្រោយ ពួកគេចាញ់ទាំង ៣ ប្រកួតនៅវគ្គក្នុងសន្សំពិន្ទុក្នុងពូល។
- ឆ្នាំ ២០២០ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ និងស្មើ ១
- ឆ្នាំ ២០២២ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ១ និងចាញ់ ២
- ឆ្នាំ ២០២៤ ធ្លាក់វគ្គជម្រុះក្នុងពូល ក្រោយឈ្នះ ២ និងចាញ់ ១

កម្ពុជា មានផលល្អក្នុងនាមជាម្ចាស់ផ្ទះដែលសាំនឹងអាកាសធាតុ ខណៈ អូម៉ង់ មានផលចំណេញ ដោយសារពួកគេមានកាយសម្បទាធំខ្ពស់ជាងកម្ពុជា។ ទោះបីជាយ៉ាងណា សមត្ថភាព និងបច្ចេកទេសនាពេលបច្ចុប្បន្នរបស់អូម៉ង់ពិតជាពិបាកស្មានណាស់៕
អត្ថបទ៖ វីរបុត្រ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


