Connect with us

កីឡា

ថ្លៃណាស់! សំបុត្រទស្សនា World Cup ២០២៦ មានតម្លៃខ្ពស់​បំផុត​ជាង​ ៦ ​ពាន់​ដុល្លារ

បានផុស

នៅ

តម្លៃសំបុត្រនៃការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ដែលធ្វើសហម្ចាស់ផ្ទះនៅ សហរដ្ឋអាមេរិក ម៉ិកស៊ិក និង កាណាដា ឆ្នាំ ២០២៦ នឹងមានតម្លៃថ្លៃបំផុតរហូតដល់ទៅជាងកន្លះម៉ឺនដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
សំបុត្រ World Cup ២០២៦

យោងតាមប្រភពពី GOAL បានឱ្យដឹងថា តម្លៃសំបុត្រ World Cup ២០២៦ គឺបែងចែកទៅតាមវគ្គនីមួយៗ។ សម្រាប់ការប្រកួតនៅក្នុងវគ្គចែកពូល គឺសំបុត្រនឹងត្រូវដាក់លក់ចាប់ពី ៦០ ដុល្លារអាមេរិកឡើងទៅ។ ចំណែកនៅវគ្គផ្តាច់ព្រ័ត្រ តម្លៃសំបុត្រនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៦,៧៣០ ដុល្លារអាមេរិក។

តាមរយៈតម្លៃនេះ ត្រូវបានគេដឹងថា ជាតម្លៃខ្ពស់បំផុតមិនធ្លាប់មានមួយនៅក្នុងប្រវត្តិសាស្ត្រ​ ជើងឯកពិភពលោក ខណៈព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ ២០២២ នៅ​ប្រទេស​ កាតា គឺតម្លៃសំបុត្រថ្លៃបំផុតត្រឹម ១,៦០៥ ដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះ តម្លៃសំបុត្រក្នុងព្រឹត្តិការណ៍ ២០២៦ គឺមានការកើនឡើង​ដល់ទៅ ៤០០% បើធៀបនឹងឆ្នាំ ២០២២។

អាហ្សង់ទីន ឈ្នះ World Cup ២០២២ នៅកាតា

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ នៅប្រទេស អាមេរិក ម៉ិកស៊ិក និង កាណាដា ចាប់ពីថ្ងៃទី ១១ ខែ មិថុនា ដល់ថ្ងៃទី ១៩ ខែ កក្កដា៕

រូបភាពតំណាង សហម្ចាស់ផ្ទះ World Cup ២០២៦

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម