កីឡា
ក្រុម U18 ព្រះខ័នរាជស្វាយរៀង ប៉ះ កាំភ្លើងធំ ដើម្បី វគ្គផ្តាច់ព្រ័ត្រ ស្វាយរៀងខាប់ ថ្ងៃអាទិត្យនេះ
បន្ទាប់ពីរង់ចាំពេលវេលាសមស្របសម្រាប់ក្រុមទាំងពីរក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ស្វាយរៀងខាប់ លើកទី៧ ទីបំផុតក្រុមអាយុ ១៨ឆ្នាំ ព្រះខ័នរាជស្វាយរៀង និង ក្រុមកាំភ្លើងធំ ត្រូវធ្វើនៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅទីលានវិទ្យាល័យ ស្វាយរំពារ។

ក្រុមបាល់ទាត់ យុវជនសាមគ្គី បានឡើងវគ្គផ្តាច់ព្រ័ត្រ តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៥ បន្ទាប់ពីបានយកឈ្នះ ក្រុម CRS Sport ដោយលទ្ធផល ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ពួកគេបានកំពុងរង់ចាំដៃគូវគ្គផ្តាច់ព្រ័ត្រ តាំងពីពេលនោះមក ហើយពួកគេនឹងដឹងដៃគូវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញានេះ។

មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម U18 ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើ ក្រុម លីងគួយ អេហ្វស៊ី ដោយលទ្ធផល ២-១ ខណៈក្រុម យុវជនសាមគ្គី បានយកឈ្នះ លើក្រុម United SEZ ដោយលទ្ធផល ១-០ នៅវគ្គ៨ក្រុមចុងក្រោយដូចគ្នា។

រហូតដល់ពេលនេះ កីឡាករ សុខ គារ៉ា រកបានគ្រាប់បាល់ច្រើនជាងគេ (២៩គ្រាប់) ដែលរំពឹងឈ្នះស្បែកមាស ខណៈកីឡាករផ្សេងទៀតតាមពីក្រោយឆ្ងាយដោយកីឡាករ ទិន កាណូ (១៥គ្រាប់ និង នៅ សុភាព (១៥គ្រាប់)៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


