បច្ចេកវិទ្យា
ថ្មីៗ ក្តៅៗ…! កាន់តែទំនើប កាន់តែអស្ចារ្យជាមួយ Samsung Galaxy A52 5G ដ៏កប់ស៊េរី ឥឡូវចេញលក់ផ្លូវការហើយ…!
មិនមែន 4G…! មិនមែន 4G+…គឺ 5G…! សូមស្វាគមន៍ ស្មាតហ្វូនស៊េរី A ដែលបានបំពាក់ប្រព័ន្ធដំណើរការ 5G និងដាំមកជាមួយលក្ខណៈសម្បត្តិម៉ាកប់ស៊េរី…ម៉ាឆ្ងាញ់…ម៉ាពេញចិត្តស្តូកតែម្តងសម្រាប់អតិថិជន សាមសុង ទាំងអស់នៅពេលនេះ មិនថា អ្នកធ្វើការ, តារា, អ្នករកស៊ី, អាជីវករ, សិស្សនិស្សិត, អ្នកចូលចិត្តលេងហ្គេម, និងអ្នកដែលចូលចិត្តលេងក្នុងបណ្តាញសង្គមនានានោះទេ…គឺដឹងតែថាម៉ាអស់ស្ទះតែម្តង…!
សូមណែនាំ Samsung Galaxy A52 5G…ថ្មី! ចេញមកលើនេះ គឺពិតជាត្រូវចិត្តអតិថិជនគ្រប់លំដាប់ថ្នាក់ជាក់ជាពុំខានឡើយ…! សូម្បីតែខ្ញុំក៏ស្រឡាញ់ចង់បានខ្លាំងផងដែរ! Samsung Galaxy A52 5G ត្រូវបានក្រុមហ៊ុន សាមសុង បំពាក់នូវចំណុចពិសេសៗជាច្រើនដូចជា៖ ប្រព័ន្ធដំណើរការ 5G, ភាពរលូននៃអេក្រង់ (120 Hz Refresh Rate),កាមេរ៉ា 4គ្រាប់ ថតច្បាស់អស់ស្ទះ, អាវក្រោះការពារទឹក(IP67), ល្បឿនដំណើរការកាន់តែធំខ្លាំង (Snapdragon 750G), និងមុខងារជាច្រើនបន្ថែមទៀត…!

ជាមួយនឹងអ្វីដែលក្រុមហ៊ុន សាមសុង បានផ្តល់ និងបង្កើតឡើងពេលនេះអាចនិយាបានថា Samsung Galaxy A52 5G នេះជាស្មាតហ្វូនស៊េរី A ដែលមាន Specs កប់ស៊េរីមួយ មិនចាញ់កំពូលស្មាតហ្វូនប៉ុន្មានទេ និងល្អពិសេសជាងគេបើធៀបនឹងផលិតផលស្មាតហ្វូនដទៃ ដែលមានតម្លៃប្រហាក់ប្រហែលគ្នានៅលើទីផ្សារ ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ!ហើយអ្វីដែលពិសេសនោះបើលោកអ្នកទិញ Galaxy A52 5G នឹងទទួលបានស៊ីមកាតស្មាត ដែលមានតម្លៃរហូតដល់ $54 និងកញ្ចប់ស្មាតធំហ្ម៎ងរយៈពេល 12 សប្តាហ៍ផងដែរ។
តោះកុំឱ្យចាំយូរ…សូមមកមើលលក្ខណៈពិសេសទាំងអស់គ្នា…!
Samsung Galaxy A52 5G ផលិតឡើងមកជាមួយនឹងលក្ខណៈពិសេសដូចជា៖
– អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 120 Hz Refresh rate


– មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)

– ល្បឿនដំណើរការ៖ Snapdragon 750G
– កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)

– កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
– ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)

– អាវក្រោះការពារទឹក៖ IP67

– សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់

– ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ


តោះៗ…! ពុំបាច់គិត 2 ដងនោះទេ…! សូមប្រញាប់ទៅទិញយកមកប្រើមុនគេភ្លាមទៅ…ហើយបើទិញជូនគ្រួសារ ឬមនុស្សជាទីស្រឡាញ់ក៏រឹតតែពិសេសថែមទៀត…!

សម្រាប់ព័ត៌មានបន្ថែម និងតម្លៃ សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



