Connect with us

បច្ចេកវិទ្យា

ការប្រកួតរ៉ូបូតមនុស្សយន្ត (Humanoid) លើកដំបូងនៅកម្ពុជា

បានផុស

នៅ

ការបោះជំហានជាលើកទី៣ របស់កម្មវិធី Air & Tech Competitions នៅឆ្នាំ២០២១នេះ មាន​គោលបំណង បង្កើត​ការប្រកួតប្រជែង​មួយ​ដ៏​ពិសេស ហើយក៏​ជាការ​ប្រកួត​លើកដំបូង ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា អំពី រ៉ូ​បូត មនុស្ស​យន្ត (Humanoid)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គួរ​រំឭក​ផងដែរ​ថា កម្មវិធី Air & Tech Competitions ដែល​ត្រូវបាន​ផ្ដួចផ្ដើម និង​បង្កើតឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ត្រូវបាន​ប្រារព្ធ​ឡើងជា​លើកដំបូង នៅក្នុង​ឆ្នាំ ២០១៨ ដែលជា​ប្រភេទ​ការប្រកួតប្រជែង​យន្តហោះ​កៅស៊ូ (Rubber Band Plane)​។ បន្ទាប់មក​នៅ​ឆ្នាំ ២០១៩ ក្រោម​ការ​ប្រារព្ធ​ឡើងជា​លើក​ទី​២ កម្មវិធី Air & Tech Competitions បាន​ពង្រីក​ឲ្យ​មានការ​ប្រកួត​ចំនួន​២ គឺ​ការប្រកួតប្រជែង យន្តហោះ​កៅស៊ូ (Rubber Band Plane) និង​យន្តហោះ​បញ្ជា (Remote Control Plane)​។

​ជាមួយគ្នា​នោះ ប្រធានបទ​ក្នុងឆ្នាំនេះ ដែលជា​ការប្រកួតប្រជែង​រ៉ូ​បូត​មនុស្ស​យន្ត (Humanoid) នឹងចូលរួម​ចំណែក​ផ្តល់ឱកាស​កាន់តែច្រើន​ដល់​សិស្ស​និស្សិត​ ក្នុងការ​បង្ហាញ​សមត្ថភាព និង​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ ក៏ដូចជា​ការទទួលបាន​បទពិសោធន៍​ថ្មី និង​ចំណេះដឹង​ទាក់ទង​នឹង​ការបង្កើត​មនុស្ស​យន្ត​។ លើសពីនេះទៅទៀត កម្មវិធី​ក៏មាន​គ្រូបង្វឹក​សម្រាប់​បង្ហាត់បង្រៀន​ចំពោះ​បេក្ខជន ដែល​នៅ​សិក្សា​កម្រិត​វិទ្យាល័យ​ផងដែរ​។

​ចំពោះ​លក្ខន្តិកៈ​សម្រាប់​ចូលរួម​ប្រកួត​រួមមាន​៖

-​បង្កើតជា​ក្រុម ដែលមាន​សមាជិក​យ៉ាងតិច ២​នាក់ ហើយ​ច្រើន​បំផុត ៣​នាក់​

-​សមាជិក​ក្នុង​ក្រុម​ទាំងអស់ ត្រូវមាន​ចំណេះដឹង និង​បទពិសោធន៍​ទាក់ទង​នឹង​បច្ចេកវិទ្យា

​ទន្ទឹម​នោះ បេក្ខជន​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​ទាំងអស់ នឹង​ទទួលបាន​វិញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការចូលរួម​ប្រកួត ហើយ​សម្រាប់​ក្រុម ដែល​ទទួលបាន​ជយលាភី​ក្នុងការ​ប្រកួតប្រជែង​ដ៏​វិសេស​មួយ​នេះ នឹង​ទទួលបាន​៖

-​វិញ្ញាបនប័ត្រ​សរសើរ​

-​មេដាយ​

-​ប្រាក់រង្វាន់​

​គួរ​បញ្ជាក់ថា ថ្ងៃ​ផុតកំណត់​ទទួល​ពាក្យ​នៃ​ការប្រកួតប្រជែង​រ៉ូ​បូត​មនុស្ស​យន្ត (Humanoid) ក្នុង​កម្មវិធី Air & Tech Competitions គឺ​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ​។

​https://docs.google.com/forms/d/e/1FAIpQLScTBhW0DkU5QynSAsYXfDEpjRfRuJTc-geHYFdLxbDzLI8Qvw/viewform

​​សម្រាប់​ព័ត៌មាន​បន្ថែមទៀត​សូមមេត្តា​ទំនាក់ទំនង​មកកាន់​ផេ​ច ឬ លេខ​ទំនាក់ទំនង ០៩៦ ៩៩៩ ០៣២៤​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៤ នាទីutes មុន

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​​ ចំណាយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ប្រមូល​ផ្ដុំ​កីឡាករ​ក្រោយ​រំសាយ​របស់​ក្រសួង​

ព័ត៌មានជាតិ៣៦ នាទីutes មុន

ទារកមានទម្ងន់កំណើតជិត ៦គីឡូក្រាម ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះដោយជោគជ័យ

ក្រុមឆបោក
សន្តិសុខសង្គម៤១ នាទីutes មុន

អាវុធហត្ថរាជធានីបង្ក្រាបក្រុមឆបោក២នាក់ ក្នុងទំហំទឹកប្រាក់៧លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ទទូចឱ្យពលរដ្ឋប្រុងប្រយ័ត្នល្បិចបោក កុំផ្ទេរលុយមុនអីវ៉ាន់មកដល់ដៃ

ក្រុមហ៊ុន Tesla
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការលក់ឡាននៅអឺរ៉ុបកើនឡើង ប៉ុន្តែ Tesla ធ្លាក់ចុះជិត ៣០%

ព័ត៌មានជាតិ២៣ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

សន្តិសុខសង្គម២០ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម