បច្ចេកវិទ្យា
គាំង៦ម៉ោងយប់មិញ Facebook ខាតចំណូល ៦០ លានដុល្លារ
ការគាំងជាលក្ខណៈទ្រង់ទ្រាយធំរបស់ Facebook ត្រូវបានគេរាយការណ៍ថា បានទទួលរងការខាតបង់យ៉ាងខ្លាំងសម្រាប់បណ្តាញសង្គម។
គេហទំព័រ Fortune និង Snopes បានប៉ាន់ស្មានថា បណ្តាញសង្គមធំបំផុតរបស់ពិភពលោកមួយនេះ បានបាត់បង់ប្រាក់ចំណូលយ៉ាងតិច ៦០ លានដុល្លារ ចាប់តាំងពីកម្មវិធីរបស់ខ្លួនរួមទាំង Instagram និង WhatsApp ផងដែរបានជាប់គាំងកាលពីយប់មិញ។

Facebook ត្រូវបានគេដឹងថា រកចំណូលបានប្រហែល ៣១៩.៦ លានដុល្លារក្នុងមួយថ្ងៃ, ១៣.៣ លានដុល្លារក្នុងមួយម៉ោង, ២២០,០០០ ដុល្លារក្នុងមួយនាទីនិង ៣,៧០០ដុល្លារក្នុងមួយវិនាទី។
ការប៉ាន់ស្មាននេះ បានគូសបញ្ជាក់ពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលមកពីការជាប់គាំង លើអាជីវកម្មផ្សាយពាណិជ្ជកម្មរបស់ Facebook។

ការបាត់បង់ប្រាក់ចំណូលមិនមែនជាបញ្ហាហិរញ្ញវត្ថុតែមួយដែល Facebook បានជួបប្រទះកាលពីថ្ងៃចន្ទនោះទេ។ ភាគហ៊ុននៅក្នុងក្រុមហ៊ុននេះ ក៏បានធ្លាក់ចុះជិត ៥ ភាគរយ មកត្រឹម ៣២៦.២៣ ដុល្លារក្នុងមួយហ៊ុនផងដែរ។
កម្មវិធីនិងសេវាកម្មរបស់ Facebook រួមទាំង Instagram និង WhatsApp ផងដែរ បានដំណើរការឡើងវិញហើយ បន្ទាប់ពីគាំងរយៈពេល៦ម៉ោង។

វេទិកានេះ បានគាំងកាលពីយប់ថ្ងៃចន្ទ ដោយអ្នកប្រើប្រាស់ មិនអាចផ្ញើឬទទួលសារឬមើលឃើញអ្វីថ្មីៗនៅលើឧបករណ៍របស់ពួកគេបានទេ។
ប្រធានផ្នែកបច្ចេកវិទ្យារបស់ Facebook លោក Mike Schroepfer បានបញ្ជាក់ថា ការដាច់នេះគឺបណ្តាលមកពី បញ្ហា Network (បណ្តាញ) ហើយលោកនិយាយថា “សេវាកម្ម Facebook វិលត្រលប់មកវិញហើយឥឡូវនេះ វាអាចចំណាយពេលខ្លះដើម្បីត្រលប់មកប្រក្រតី ១០០ភាគរយ ចំពោះរាល់អាជីវកម្មខ្នាតតូចនិងធំ។ គ្រួសារនិងបុគ្គលដែលពឹងផ្អែកលើពួកយើង ខ្ញុំសុំទោស”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNET
ចុចអាន៖ នេះមូលហេតុ Facebook, Instagram និង WhatsApp គាំង ៦ម៉ោង យប់មិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


