Microsoft ប្រកាសល្បិចថ្មីដែលពួក Hacker ប្រើបន្លំលួចយកលេខសម្ងាត់
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

Microsoft ប្រកាសល្បិចថ្មីដែលពួក Hacker ប្រើបន្លំលួចយកលេខសម្ងាត់

បានផុស

នៅ

កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុមហ៊ុន Microsoft បានប្រកាសឱ្យអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួន មានការប្រុងប្រយ័ត្នជាមួយនឹងការក្លែងបន្លំតាមរយៈអុីមែល ដើម្បីលួចយកលេខសម្ងាត់របស់អ្នកប្រើប្រាស់ ដែលពួកគេឱ្យឈ្មោះថា TodayZoo។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Microsoft Confirms It Has Paid $4.4M To Hackers

ប្រភពពី នាយកដ្ក្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានរកឃើញជនខិលខូចដែលបង្កើតកម្មវិធីមេរោគ TodayZoo ដោយប្រើកូដពីកម្មវិធីមេរោគចាស់ ឬកម្មវិធីមេរោគដែលត្រូវបានដាក់បញ្ចូលដើម្បីលក់នៅក្នុងទីផ្សារងងឹត (phishing kit) ដោយសារតែមានកូដមួយចំនួនធ្លាប់ត្រូវបានប្រើពីមុន ប៉ុន្តែបច្ចុប្បន្នកូដទាំងនោះគឺមិនមានដំណើរការនោះទេ។ នៅក្នុងអុីមែលទាំងនោះ ជនខិលខូចបានធ្វើការបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ ដើម្បីបើកគេហទំព័រក្លែងបន្លំដែលមានការរចនាដូចគេហទំព័រ Microsoft 365 ឬក្រុមហ៊ុនមួយចំនួនទៀត។

TODAYZOO PHISHING KIT USED TO SWIPE MICROSOFT CREDENTIALS » Hackbyte

ដោយសារកន្លងមក អ្នកប្រើប្រាស់បអ៊ីនធរណិត ឧស្សាហ៍ចាញ់បោកការបញ្ឆោតពីពួក ​Hacker ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យានានា នាយកដ្ក្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារ ឬអុីមែលដែលទាមទារឱ្យវាយបញ្ចូលលេខសម្ងាត់ ព្រោះភាគច្រើនសារទាំងនោះគឺជាសារបោកបញ្ឆោតតែប៉ុណ្ណោះ ហើយអ្នកគួរតែធ្វើការទំនាក់ទំនងទៅក្រុមហ៊ុនតាមរយៈទូរសព្ទដោយផ្ទាល់ដើម្បីទទួលបានព័ត៌មានបន្ថែម៕

ចុចអាន៖ បង្ហោះកាតធនាគារជាសាធារណៈ មាន ៣ ចំណុចធំៗនេះ Hacker មិនទុកលុយឲ្យសូម្បីមួយរៀល

ចុចអាន៖ ៧ ចំណុចបង្កើតលេខសម្ងាត់ពិបាកនឹងស្មាន ដើម្បីជួយការពារគណនីក្នុងប្រព័ន្ធឌីជីថល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ នាទី មុន

ជន​ជេរប្រមាថ​សមត្ថកិច្ច​ ត្រូវ​បាន​នគរបាល​រាជធានី​ភ្នំពេញ​ប​ញ្ជូន​ទៅ​តុលាការ​ហើយ

ព័ត៌មានជាតិ៤៥ នាទី មុន

មន្ត្រី​អាកាសចរ​ស៊ីវិល​ថា ការ​ធ្វើ​ដំណើរ​ចេញ​-​ចូល​កម្ពុជា ចាប់​ផ្តើម​កម្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារ មេ​យ​ប៊ែ​ង និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​បន្ត​លើកស្ទួយ​ការរីកចម្រើន​របស់​ស​ហ​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​៖​ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​រង​សម្ពាធ​ជា​ខ្លាំង​ដែល​ភាគច្រើន​បណ្តាលមកពី​ជម្លោះ​ប្រទេស​មហាអំណាច​ធំៗ

KPT+២ ម៉ោង មុន

មូលហេតុ រថភ្លើង ពេញនិយម និងក្លាយជាមធ្យោបាយមិនអាចខ្វះបាននៅ ជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services