Connect with us

បច្ចេកវិទ្យា

សហរដ្ឋអាមេរិក​ បញ្ជា​ឲ្យ​បិទ​កម្មវិធី​ចិន​ចំនួន​៨​បន្ថែម​ទៀត​ រាប់បញ្ចូល​ទាំង Alipay និង WeChat Pay

បានផុស

នៅ

​យោ​ងតាមការចេញផ្សាយតាមទំព័រហ្វេសប៊ុករបស់នាយកដ្ឋាន ប្រឆាំងបទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក​បាន​បញ្ជា​ឱ្យ​បិទ​កម្មវិធី​ចិន​ចំនួន៨បន្ថែមទៀត​រាប់បញ្ចូល​ទាំង Alipay និង WeChat Payកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។

លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​បញ្ជា​ឱ្យ​បិទ​កម្មវិធី​ចិន​ចំនួន៨រួមមាន Alipay, CamScanner, QQ Wallet, SHAREit, Tencent QQ, VMate, WeChat Pay និង WPS Office បន្ថែម​ទៅលើ​កម្មវិធី TikTok និង WeChat ដែល​លោក​បាន​បញ្ជា​ឱ្យ​បិទ​កាលពី​ខែសីហា​កន្លងទៅ​។​

ស្រដៀង​គ្នា​ទៅនឹង​ហេតុផល​ដែល​លោក​ប្រធានាធិបតី​បាន​ប្រើ​ដើម្បី​ទាមទារ​ឱ្យ​បិទ​កម្មវិធី TikTok និង WeChat នោះ​គឺ កម្មវិធី​ទាំង​៨​នេះ ​អាចជា​មធ្យោបាយ​ដើម្បី​ចូល​និង​ទាញយក​ទិន្នន័យ​ជាច្រើន​របស់​អ្នកប្រើប្រាស់ ដែល​រាប់បញ្ចូល​ទាំង​ព័ត៌មាន​ដែល​អាច​សម្គាល់​អត្តសញ្ញាណ និង​ព័ត៌មាន​ឯក​ជន​ភាព​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ក៏បាន​បញ្ជាក់ទៀតថា ការទាញយក​ទិន្នន័យ​ទាំងអស់នេះ​ អាចឱ្យ​រដ្ឋាភិបាល​ចិន មាន​លទ្ធ​ភាព​ក្នុងការ​គ្រប់គ្រង​ព័ត៌មាន​ជាច្រើន​របស់​ប្រជាពលរដ្ឋ​អាមេរិក ហើយ​ជាពិសេស​ពួកគេ​អាច​តាម​ដាន​ទីតាំង​រប​ស់បុ​គ្គ​លិ​ក​រដ្ឋាភិបាល​បាន​ថែម​ទៀតផង​។​

បទបញ្ជា​នេះ​នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​ក្នុង​រយៈពេល​៤៥​ថ្ងៃ​ទៀត បន្ទាប់​ពីបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​៥ ខែមករា ម្សិលមិញ​នេះ​។

គួរបញ្ជាក់​ផងដែរ​ថា ​កម្មវិធី TikTok និង WeChat មិនត្រូវ​បាន​បិទ​ដូចដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បានគ្រោង​ទុក​នោះទេ ហើយ​ម្ចាស់​ក្រុមហ៊ុន​របស់​កម្មវិធី​ទាំងពីរ​នេះ​ ក៏​កំពុងតែ​ធ្វើ​ការ​ប្ដឹងផ្ដល់​គ្នា​ជាមួយនឹង​រដ្ឋាភិបាល​ក្នុង​ប្រព័ន្ធតុលាការ​នៅ​សហរដ្ឋអាមេរិក ដើម្បី​ចៀសវាង​ពី​ការ​បិទ ឬ​លក់​កម្មវិធី​នេះ​ទៅឱ្យ​ក្រុមហ៊ុន​ទី​៣​នោះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ៩ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៦ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៧ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម