បច្ចេកវិទ្យា
មកដឹងពីពាក្យដែលគេស្វែងរកច្រើនបំផុតលើ Google ក្នុងឆ្នាំនេះ
ទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ នេះ ពាក្យ “Wordle” ដែលជាហ្គេមពាក្យតាមគេហទំព័រ និង “អ៊ុយក្រែន” ជាពាក្យដែលគេស្វែងរកច្រើនបំផុតនៅលើ Google ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ម៉ាស៊ីនស្វែងរកដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។

ចំពោះហ្គេមលេងទាយពាក្យចំនួន ៥ ខ្ទង់ “Wordle” មានសន្ទុះស្វែងរកយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈ បន្ទាប់ពីហ្គេមនេះ ត្រូវបានកាសែត New York Times ទិញក្នុងតម្លៃមួយពីវិស្វករ Software លោក Josh Wardle ។

ជាមួយគ្នានោះ ពាក្យដែលគេស្វែងរកច្រើនបន្ទាប់លំដាប់ទី ២ នោះ គឺពាក្យ “India vs England” ជាការប្រកួតកីឡាគ្រីកឃីតពិភពលោកដែលប្រទេសទាំងពីរលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ១០ ខែវិច្ឆិកា ។

ដោយឡែក ពាក្យ “អ៊ុយក្រែន” គឺកំពុងនៅ Top Trending ពេញនិយមបំផុត នាពេលបច្ចុប្បន្ន ដោយច្រើនជាងការស្វែងរកលើ “ម្ចាស់ក្សត្រី Elizabeth ទី២” ដែលបានសោយទិវង្គតកាលពីខែកញ្ញា ខណៈការសោយទិវង្គតនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះ ។
បន្ទាប់មកពាក្យ “វិមាន Buckingham” នៅទីក្រុងឡុងដ៍ជាកន្លែងសម្គាល់វប្បធម៌កំពូល ត្រូវបានស្វែងរកនៅលើ Google Maps ខណៈពេលដែល “Sky Garden” នៅក្នុងទីក្រុងបានក្លាយជាកន្លែងទេសភាពដែលត្រូវបានគេស្វែងរកច្រើនជាងគេ ។
ទាក់ទិននឹងតារាល្បីវិញ តារាសម្តែងហូលីវូដ “Johnny Depp” ជាប់ចំណាត់ថ្នាក់កំពូលអ្នកស្វែងរកច្រើនជាងគេ ចំពេលមានការកាត់ទោសបទបរិហារកេរ្តិ៍តាមទូរទស្សន៍របស់គាត់ប្រឆាំងនឹងអតីតភរិយា “Amber Heard” ដែលជាអ្នកស្វែងរកច្រើនបំផុតទី ៣ ក្នុងឆ្នាំ ២០២២ ។

ចំពោះ “Will Smith” ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីគាត់ទះកំផ្លៀងតារាកំប្លែង Chris Rock នៅក្នុងកម្មវិធី Oscar ។
ងាកទៅកាន់វិស័យភាពយន្តវិញ រឿង “Marvel’s Thor: Love and Thunder” ជាភាពយន្តដែលប្រិយមិត្តស្វែងរកច្រើនបំផុត បន្ទាប់មក គឺរឿង Black Adam” និង “Top Gun: Maverick” ។

ដោយឡែកសម្រាប់កម្មវិធីទូរទស្សន៍ តួអង្គ “Euphoria” ដែលសម្តែងដោយ Zendaya គឺជាការស្វែងរកដ៏ពេញនិយមបំផុតនៅក្នុងរឿងភាគទូរទស្សន៍មួយ ដោយឈរនៅកំពូលរឿង Fantasy និងរឿង “House of the Dragon” ។

ខណៈនៅក្នុងវិស័យកីឡាវិញ ព្រឹត្តិការណ៍ “FIFA World Cup” នៅក្នុងប្រទេសកាតា បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការស្វែងរកតាម Google ហើយតាមពីក្រោយដោយ “តារាងមេដាយអូឡាំពិក” ក្នុងអំឡុងពេលកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ AA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


