Connect with us

ចរាចរណ៍

លោកយាយ​វ័យ​ចំណាស់​ម្នាក់​ ដើរ​តាម​ទ្រូងផ្លូវ​ជាតិ ត្រូវ​រថយន្ត​បុក​ពីក្រោយ​ស្លាប់​​

បានផុស

នៅ

លោកយាយ​វ័យ​ចំណាស់​ម្នាក់​ ដើរ​តាម​ទ្រូង​ផ្លូវជាតិ​សុខៗ ​ត្រូវ​រថយន្ត​បើក​មក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ នៅវេលា​ម៉ោង​៥ ព្រឹក​ថ្ងៃទី​២៤​ ខែមិថុនា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៧៦​និង​៣៧៧ ស្ថិត​ក្នុងភូមិ​សូរិយា ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹង​ថា ​លោកយាយ​រងគ្រោះ​មាន ឈ្មោះ​ កុយ យ៉ង់ អាយុ​៨៨​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ​នគរបាល​ស្រុក​អូរជ្រៅ បានបញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ​មុនពេល​កើតហេតុ​លោកយាយ​រងគ្រោះ ​បាន​ដើរ​លើ​ទ្រូង​ផ្លូវជាតិ​លេខ​៥៨ ពី​លិចទៅ​កើត ពេល​ដើរ​ដល់​ចំណុច​កើត​ហេតុ​ស្របពេល​នេះ ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​តូ​យូ​តា​ពណ៌​ស មិន​ចាំ​ស្លាក​លេខ​បើក​ស្រប​ទិស​គ្នា​ ស្រាប់តែ​បើក​ទៅ​បុក​លោកយាយ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​លោកយាយ​ស្លាប់​ភ្លាមៗ​មួយ​រំពេច​នៅ​នឹង​កន្លែង។

នគរ​បាល​បាន​បញ្ជាក់​បន្ត​ថា​ បើ​តាម​ការ​បំភ្លឺ​ពី​កូនលោក​យាយ​ថា​ ម្តាយ​គាត់​មាន​វ័យ​ចំណាស់​ហើយ​មាន​ស្មារតី​វង្វេង​ពេល​បាត់​រូប​គាត់​ពួក​កូន​ចៅ បាន​នាំ​គ្នា​ដើរ​រក​ដែរ​តែ​រក​មិន​ឃើញ​ទើប​នៅ​ព្រឹក​នេះ​ដឹង​ថា ​ម្តាយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ ចំណែក​រថយន្ត​បុក​លោក​យាយ​ពីក្រោយ​ស្លាប់​បាន​បើក​រត់​គេច​ខ្លួនបាត់ ពេលនេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​តាម​ចាប់។​ ចំពោះ​សព​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ ​វ៉ាន់​ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៨ នាទីutes មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ១ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ១ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រែកជីកហ្វូនណនតេជោ ឈាន​ទៅបោះ​បង្គោល​​បន្ត​ពី​ព្រំប្រទល់​​ខេត្តតាកែវ​ដល់​ខេត្ត​កំពត​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម