ចរាចរណ៍
រថយន្ដNissan បុកគោយន្ដកន្រ្តៃស្លាប់៤នាក់ របួស៤នាក់
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់រវាងរថយន្ត និងគោយន្តកន្ត្រៃបណ្តាលឲ្យមនុស្សស្រីប្រុសស្លាប់៤នាក់ និងរបួសធ្ងន់៤នាក់ លេីចំណុចផ្លូវកៅស៊ូ ត្រង់ចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា រថយន្តបេីកបរក្នុងស្ថានភាពល្បឿនលឿន បើកបរពីទិសខាងកើតទៅទិសខាងលិច ស្រាប់តែមកដល់ចំណុចកេីតហេតុនៅវេលាម៉ោង៣និង៣៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានមកបុកគោយន្ដកន្ត្រៃរបស់កសិករពេញទំហឹង។

ប្រភពសមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តបង្កម៉ាក Nissan Brontier ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។ ចំណែកអ្នកគោយន្ដកន្រ្តៃបើកបរដោយឈ្មោះ វ័ន ខន ភេទប្រុស អាយុ៤០ឆ្នាំ និងរួមដំណើរដោយមនុស្ស៧នាក់ រស់នៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។ ក្នុងហេតុការណ៍នេះបណ្តាលឲ្យមនុស្សដែលជិះក្នុងគោយន្ដស្លាប់៤នាក់ និងរបួសធ្ងន់៤នាក់។

បច្ចុប្បន្ន សមត្ថកិច្ចបានយកវត្ថុតាងរថយន្ត និងគោយន្ដទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពទាំង៤នាក់ ត្រូវប្រគល់ឲ្យទៅក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី។ ចំពោះអ្នកបើកបររថយន្ត សមត្ថកិច្ចធ្វេីការឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីដោះស្រាយតាមនិតិវិធី៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


