ចរាចរណ៍
ដឹកសពពីប៉ោយប៉ែតមកភ្នំពេញក្រឡាប់រថយន្ដរបួសធ្ងន់ស្រាល៣នាក់
មនុស្ស៣នាក់បានរបួសធ្ងន់ និងស្រាលក្នុងហេតុការណ៍ក្រឡាប់រថយន្ដ ខណៈកំពុងបើកបរដឹកសពពីក្រុងប៉ោយប៉ែតទៅកាន់ក្រុងភ្នំពេញ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៦និង៤០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រលេខ១២០ និង១២១ ក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះបានឱ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាងលើនេះម៉ាកស្តារិច ពណ៌ទឹកប្រាក់ បានដឹកសពបុរសម្នាក់ដែលបានទៅព្យាបាលជំងឺនៅប្រទេសថៃ ហើយបានស្លាប់ត្រូវបានក្រុមគ្រួសារដឹកសពពីប្រទេសថៃ មកស្រុកខ្មែរវិញដោយត្រូវដឹកបន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅទីក្រុងភ្នំពេញ ដែលមានអ្នកធ្វើដំណើរសរុបចំនួន៥នាក់ បូកនឹងសព៦នាក់។

ប្រភពដដែលបានបន្តថា លុះធ្វើដំណើរមកដល់ចំណុចកើតហេតុស្រាប់តែកងរថយន្តខាងមុខ និងខាងក្រោយផ្នែកខាងស្ដាំបានផ្ទុះព្រមគ្នាបណ្ដាលឱ្យរេចង្កូតធ្លាក់ពីលើផ្លូវចូលទឹកប្រឡាយ និងបង្កឲ្យអ្នកជិះលើរថយន្ត៣នាក់រងរបួសក្នុងនោះមួយនាក់របួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឲ្យម្ចាស់រថយន្តជួលរថយន្តស្ទូចមកស្ទូចរថយន្តឡើងគោកវិញ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុកបរិបូរណ៍។ ករណីគ្រោះថ្នាក់ខាងលើនេះតាមអបិយជំនឿគេជឿថា ប្រហែលជាការដឹកសពនេះគ្មានអាចារ្យ ឬមិនបានដុតធូបហៅព្រលឹងសពឱ្យធ្វើដំណើរជាមួយទៅលំនៅឋានវិញ ទើបមានហេតុការណ៍មិនល្អដូចនេះ ដែលនេះគ្រាន់តែជាអបិយជំនឿក្រៅផ្លូវការតែប៉ុណ្ណោះ៕
អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


