ចរាចរណ៍
ស្រវឹងបើករថយន្ដបុកចូលរោងការរបួសកូនក្រមុំ និងអ្នកចូលរួមជិត១០នាក់
លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា បុរសម្នាក់មានអាការៈស្រវឹងស្រាបើករថយន្តបុកចូលរោងការបណ្ដាលឲ្យរបួសមនុស្សជិត១០នាក់។ ហេតុការណ៍ នេះកើតឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ក្នុងភូមិជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

លោកបន្តថា ករណីនេះមានរបួសមនុស្ស ក្នុងនោះម្ចាស់កម្ចាស់កម្មវិធីជនជាតិបរទេសបានប្ដីជនជាតិខ្មែរ ជាយូរមកហើយ ដោយទើបមកលេងនៅស្រុកខ្មែរហើយធ្វើពិធីមង្គលការនៅផ្ទះបងស្រីបង្កើត។
លោកបន្តថា ករណីនេះបង្កឡើងដោយរថយន្តម៉ាកTOYOTA TACOMA ស៊េរី២០០៤ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AC-6046។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងឃាត់ខ្លួនបុរសខាងលើយកមកសួរនាំដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


