រន្ធត់​ណាស់! រថយន្ត​Lexus បុក​ម៉ូតូ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​មនុស្សម្នាក់បាត់បង់ជីវិត
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

រន្ធត់​ណាស់! រថយន្ត​Lexus បុក​ម៉ូតូ​ផ្ទុះ​ឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​មនុស្សម្នាក់បាត់បង់ជីវិត

បានផុស

នៅ

ព្រះសីហនុ ៖ រថយន្ត Lexus ពណ៌​ខ្មៅ​ មួយ​គ្រឿង​បុក​ជាមួយ ម៉ូតូ អ៊ិច សង់​ទ័​រ ក្នុងទិសដៅ​បញ្ច្រាស​គ្នា​លើផ្លូវ​ជាតិ​លេខ​៤ បណ្តាល​ឲ្យ​ម៉ូតូ​ឆេះ​សន្ធោសន្ធៅ ដោយឡែក​ម្ចាស់​ម៉ូតូ របួសធ្ងន់​ហើយ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ បាន​កើតមានឡើង​នៅ​ម៉ោង​១៩និង៣០​នាទី​យប់ ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ លើ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ គីឡូម៉ែត្រ​១៥៨.១៥៩ ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ក្រោយ​កើតហេតុ​ភ្លាម សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​និង​សមត្ថកិច្ច​នគរបាល បាន​ចុះ​ទៅដល់​កន្លែង ហើយ​ជួយ​លើកសព​ជនរងគ្រោះ​ចេញពី​ទីតាំង​កើតហេតុ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ឆេះ​នេះ​ម៉ាក អ៊ិច​សង់​ទ័​រ គ្មាន​ផ្លាកលេខ ពណ៌​ខ្មៅ ក្នុងទិសដៅ​ពី​ព្រះសីហនុ​ទៅ​ភ្នំពេញ។​ អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​(​ស្លាប់ ) និង រថយន្ត ម៉ាក់​lexus ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-1877 ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា អ្នកបើកបរ​រត់គេច​ខ្លួន​ចោល​រថយន្ត​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ពេលនេះ​វត្ថុតាង​ត្រូវ​បាន​យកទៅ​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​តា​នៃ​ដើម្បី​ធ្វើការ​បន្ត​៕

ដោយ ៖ ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព១២ នាទី មុន

ប្រៀបធៀបវីរុសបំប្លែងថ្មី Omicron និង Delta៖ ​យើងត្រូវការវ៉ាក់សាំងថ្មី ឬអត់?

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

សូម​ប្រុង​ប្រយ័ត្ន​ ប្រទេស​អាស៊ាន​មួយ​នេះរក​ឃើញ​អ្នកឆ្លង​ Omicron​ ២នាក់​ហើយ

ចរាចរណ៍១១ ម៉ោង មុន

ក្មេង​អាយុ​៦​ឆ្នាំ​ដើរ​ឆ្លងផ្លូវ ត្រូវ​បាន​ម៉ូតូ​បុក​របួសធ្ងន់​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​អប់រំ​អនុញ្ញាត​សាលា​ឯកជន​បើក​អាហារដ្ឋាន សេវា​ដឹក​ជញ្ជូន​សិស្ស​និង​សកម្មភាព​សិល្បៈ​ឡើងវិញ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំ​បែងចែក​ការងារ សម្រាប់​ដំណើរការ​ត្រៀម​នឹង​ចាក់​វ៉ាក់សាំង​លើក​ទី​៣ ចាប់ពី​ថ្ងៃ​ទី​០២-០៥ ខែធ្នូ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ក្រុង​សំរោង

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services