ជីវិតកម្សាន្ដ
ជីវិតធ្លាប់តែល្អដូចផ្កា Ady An ប្រែជាធ្លាក់ដល់សូន្យ ដោយសារស្វាមីមហាសេដ្ឋី
ភ្នាក់ងារ QQ បានរាយការណ៍ថា Ady An ត្រូវបានគេប្រទះឃើញញ៉ាំអាហារជាមួយគ្រួសារនៅភោជនីយដ្ឋានមួយនៅតៃវ៉ាន់។ មុនពេលចេញទៅក្រៅ តារាស្រីរូបនេះតែងពាក់ម៉ាស់ដើម្បីគេចពីកញ្ចក់អ្នកកាសែត។ ពេលចេញទៅហូបបាយ នាងបានដោះម៉ាសចេញ ប៉ុន្តែនៅតែពាក់មួក។ រូបរាងបច្ចុប្បន្នរបស់តារាស្រីបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។

Ady An កើតនៅឆ្នាំ ១៩៨០ ប៉ុន្តែនៅពេលដែលនាងឈានដល់កម្រិតកំពូល នាងតែងតែត្រូវបានគេសរសើរថាមើលទៅក្មេងជាងអាយុជានិច្ច។ តារាស្រីរូបនេះកើតក្នុងត្រកូលអ្នកមានទ្រព្យស្តុកស្តម្ភ ដូច្នេះហើយទើបរូបនាងមានសម្រស់ដ៏ប្រណិត និងតែងតែមើលថែខ្លួនឯងបានយ៉ាងល្អ។ បច្ចុប្បន្ននេះ តារាស្រីមានសម្រស់សោភា បានលាឈប់ពីវិស័យសិល្បៈ ក្រោយស្វាមីមានបញ្ហាផ្លូវច្បាប់ ដូច្នេះហើយទើបរូបនាងតែងតែស្លៀកពាក់ធម្មតាៗ។ ជាពិសេស ស្បែកមុខត្រូវបានគេបញ្ចេញមតិថា ហើម យារធ្លាក់ និងមិនថែទាំបានល្អ។
យោងតាមភ្នាក់ងារដដែល ពេលដែលនាងរៀបការជាមួយមហាសេដ្ឋី Levo Chen នាងត្រូវបានស្វាមីទុកដូចម្ចាស់ក្សត្រី។ មហាសេដ្ឋីកាស៊ីណូម៉ាកាវ តែងតែបង្កើតបរិយាកាសរ៉ូមែនទិកជាមួយពិធីជប់លៀងយ៉ាងខ្ជះខ្ជាយ ផ្តល់គ្រឿងអលង្ការថ្លៃៗដល់ភរិយា ឬធ្វើដំណើរកម្សាន្តជាមួយភរិយា។ នៅពេលដែលភរិយាសម្រាលកូន ស្វាមីអ្នកមានមិនស្ទាក់ស្ទើរក្នុងការទិញផ្ទះល្វែងប្រណីតចំនួន ៤ក្នុងពេលតែមួយ ដើម្បីកែលម្អពួកគេទៅជាផ្ទះសម្រាប់គ្រួសារ ៤នាក់។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែធ្នូ ឆ្នាំ ២០២១ មហាសេដ្ឋីរូបនេះត្រូវបានចាប់ខ្លួន និងកាត់ទោសឲ្យជាប់គុក ១៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២៣២លានដុល្លារអាមេរិក សម្រាប់ឧក្រិដ្ឋកម្មជាង ៣០ ដូចជា អាជីវកម្មកាស៊ីណូខុសច្បាប់ ការស៊ីសំណូក ការលាងលុយ ដឹកនាំអង្គការឧក្រិដ្ឋកម្ម។ ចំណែកភរិយាវិញ ត្រូវមើលថែតូចៗពីរនាក់ និងឪពុកក្មេកឈឺ។
ទោះជាយ៉ាងនេះក្ដី Ady An មិនបានលែងលះប្តីរបស់នាងទេ។ កាលពីខែមិថុនា នាងបានដាក់ពាក្យដកប្រាក់ពីគណនីសន្សំក្រោមឈ្មោះប្តី ប៉ុន្តែត្រូវបានធនាគារបដិសេធ ដោយសារតែនាងខ្វះឯកសារបញ្ជាក់ពីសិទ្ធិស្របច្បាប់ក្នុងការទទួលមរតក ឬផ្តល់សិទ្ធិ។
Ady An ធ្លាប់ជាតារាល្បីបំផុតនៅតៃវ៉ាន់ និងចិន។ នាងត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តល្បីៗជាច្រើន។ ប៉ុន្តែត្រឹមពេលមួយពប្រិចភ្នែកសោះ ជីវិតរបស់តារាស្រីធ្លាប់មានសម្រស់ស្អាត ផូផង់ បែរជាក្លាយជាមនុស្សស្រីតោកយ៉ាក់ និងលែងក្លាយជាជាទីចាប់អារម្មណ៍ពីទស្សនិកជនទៀតហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មានឈ្មោះល្បីល្បាញ តែអាជីពតារាចិន Eric ត្រូវគេហាមឃាត់មិនឲ្យសម្ដែង ដល់ទៅ២ដង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


