កីឡា
អ្នកប្រដាល់ពីខេត្តព្រៃវែង លន បញ្ញា បង្ហើបពីការត្រៀមខ្លួនប្រកួតកម្មវិធីធំៗមាននៅកូរ៉េ និងកម្ពុជា
អ្នកលេងគុនខ្មែរដើមកំណើតពីខេត្តព្រៃវែង លន បញ្ញា ថាខ្លួននឹងមានការប្រកួតធំៗចំនួនពីរគឺការប្រកួតនៅឯប្រទេសកូរ៉េ និងការប្រកួតដណ្ដើមខ្សែក្រវាត់ X Treme Cambodia នៅឯសង្វៀនហង្សមាសនៅពេលខាងមុខ។

រូបភាពលើហ្វេសបុក បញ្ញា
កីឡាករ លន បញ្ញា បានលើកឡើងក្នុងហ្វេសបុកផេករបស់ខ្លួនថា ឥលូវនេះមិនបានសម្រាកទៅណាទេគឺហ្វឹកហាត់ត្រៀមការប្រកួតចំនួនពីរធំៗនាពេលខាងមុខនេះ។ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥ នេះរូបគេរួមទាំងកីឡាករគុនខ្មែរមួយចំនួនទៀតនឹងចេញទៅប្រកួតនៅឯប្រទេសកូរ៉េ។ ចំណែកការប្រកួតមួយទៀតនោះគឺជាការប្រកួតដណ្ដើមខ្សែក្រវាត់ X Treme Cambodia នៅសង្វៀនហង្សមាស។

រូបភាពលើហ្វេសបុក បញ្ញា
អ្នកប្រដាល់រូបនេះបន្ថែមទៀតថា ដូចដឹងស្រាប់ហើយនៅហង្សមាសតែងតែនាំយកជើងខ្លាំងៗមក ដូច្នេះហើយរូបគេអាចនឹងជួបកីឡាករលំដាប់ផងដែរ។ យ៉ាងណាការប្រកួតនៅហង្សមាសនេះរូបគេមិនបានបញ្ជាក់ថាថ្ងៃខែណានៅឡើយទេ។
បញ្ជាក់ដែរថា លន បញ្ញា ជាជើងខ្លាំងលំដាប់ទម្ងន់ ៦៧គីឡូក្រាមនៅកម្ពុជា និងកំពុងមានកេរ្តិ៍ឈ្មោះល្បីកម្រចាញ់។ អ្នកប្រដាល់រូបនេះជាកូនសិស្សលោក ធន់ សុភា នៃក្លឹបប្រដាល់ធន់សុភាគុនខ្មែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


