សេដ្ឋកិច្ច
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនៅខេត្តសៀមរាប
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការនៅខេត្តសៀមរាប ដែលមានសមាសភាពមកពីក្រុមអ្នកផលិត សហគមន៍កសិកម្ម អ្នកកែច្នៃ កសិពាណិជ្ជករ និងតួអង្គពាក់ព័ន្ធនានានៅក្នុងខ្សែច្រវ៉ាក់តម្លៃនៃដំណាំស្វាយកម្ពុជា សំដៅជំរុញការកែច្នៃ និងភភ្ជាប់ទៅកាន់ទីផ្សារនាំចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានមានប្រសាសន៍ថា រៀងរាល់ពេលដល់រដូវស្វាយ កសិករតែប្រឈមបញ្ហាទីផ្សារ តម្លៃ ប្រសិនបើកសិករនាំចេញមិនបាន កែច្នៃមិនបាន តើកសិករគួរតែយកស្វាយទាំងអស់នោះទៅណា?
ជាកស្តែង ដូចយើងបានដឹងហើយថា ប្រជាពលរដ្ឋនៅក្នុងប្រទេសមិនសូវទិញស្វាយនោះទេ ដោយសារតែដំណាំស្វាយងាយស្រួលនៅក្នុងការដាំដុះ ហើយស្ទើតែគ្រប់ផ្ទះ សុទ្ធសឹងតែមានដំណាំស្វាយ ក្នុងនោះក៏មានមិនច្រើន ដែលទៅផ្សារដើម្បីទិញស្វាយយកមកបរិភោគ ដូច្នេះ យើងត្រូវតែឈានទៅផលិតស្វាយមួយបែបទៀត ដែលត្រូវទៅតាមស្តង់ដារសម្រាប់ការនាំចេញ។

លោកថា៖«បញ្ហានេះ យើងក៏ត្រូវក្រឡេកមកមើលខ្លួនឯងវិញ ថាបច្ចុប្បន្នមានចម្ការស្វាយចំនួនប៉ុន្មានដែលផលិតត្រូវទៅតាមស្តង់ដារ ៣ ផ្លែ ១គីឡូក្រាម មានការអនុវត្តកសិកម្មបានត្រឹមត្រូវ ហើយអាចជាប់ទៅតាមស្តង់ដារអាចយកទៅកែច្នៃ ឬសម្រាប់ការនាំចេញ»។
ប្រសិនបើនិយាយអំពីផលិតកម្មស្វាយ ដែលឈានទៅដល់មានការកែច្នៃ និងនាំចេញ គឺពិបាកនៅក្នុងការដែរកសិករ តូចៗកម្រិតគ្រួសារចូលរួមឱ្យបានច្រើន ដូច្នេះទម្រង់មួយដែលយើងមានរួចហើយ និងមានការគាំទ្រច្រើនទៀត គឺការរៀបចំជាសហគមន៍កសិកម្ម ហើយក្រសួងក៏លើកទឹកចិត្តឱ្យមានការចងក្រងជាសហគមន៍ជាជាងគ្រាន់តែការប្រមូលផ្តុំគ្នាជាសមាគមន៍ ឬក៏ទម្រង់ផ្សេង។ ព្រោះ ទម្រង់សហគមន៍ជាទម្រង់ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច អាចជួយកាត់បន្ថយថ្លៃដើម ព្រមទាំងអាចផ្តល់ជាទុនវិនិយោគសម្រាប់កសិករប្រើប្រាស់ដោយផ្ទាល់ ទម្រង់សហគមន៍ក៏ជាទម្រង់ដែលអាចធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាបាន។

ទន្ទឹមនេះ លោក ឃឹម ហ្វីណង់ ក៏បានបន្តដែរថា តួអង្គសំខាន់ដែលយើងមិនអាចខ្វះបាន គឺតួអង្គពីវិស័យឯកជន នៅក្នុងការជួយជំរុញ និងជួយរៀបចំសហព័ន្ធស្វាយកម្ពុជារបស់យើងធ្វើយ៉ាងណាបង្កើតឱ្យមានជាអេកូស៊ីស្តឹមមួយដែលមានលក្ខណៈចម្រុះ សម្បូរបែប និងគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងណាដើម្បីលើកស្ទួយវិស័យដំណាំស្វាយរបស់យើងឱ្យបានរឹងមាំជាងមុន។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ថា ក្រសួងកសិកម្មបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និតជាមួយសហព័ន្ធស្វាយកម្ពុជា សំដៅលើកកម្ពស់វិស័យស្វាយកម្ពុជា ឱ្យមានស្ថេរភាព មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងមាននិរន្តភាព៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


