Connect with us

ព័ត៌មានអន្ដរជាតិ

លោក ស៊ី អបអរមេដឹកនាំថ្មីរបស់បក្សប្រឆាំងតៃវ៉ាន់ ក្រោមគោលការណ៍ «ចិនតែមួយ»

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua នាថ្ងៃ២០ ខែតុលាបានរាយការណ៍ថា ប្រធានាធិបតីលោក ស៊ី ជីនពីង បានផ្ញើសារមួយដើម្បីអបអរសាទរលោកស្រី Cheng Li-wun ដែលឈ្នះការបោះឆ្នោតភាពជាអ្នកដឹកនាំរបស់គណបក្សប្រឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់ គឺបក្ស Kuomintang (KMT) កាលពីថ្ងៃសៅរ៍។ នៅក្នុងនោះលោកបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការបង្រួបបង្រួមឡើងវិញ និងពង្រឹងទំនាក់ទំនងក្រោមគោលការណ៍ «ចិនតែមួយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Xinhua

តាមរយៈសាររបស់លោកស៊ី បានគូសបញ្ជាក់ពីការប្រឆាំងរបស់គាត់ចំពោះឯករាជ្យភាពតៃវ៉ាន់។ លោកបានសង្កត់ធ្ងន់ផងដែរនូវជំហរផ្ទាល់ខ្លួនក្នុងការប្រកាន់ខ្ជាប់នូវការឯកភាពឆ្នាំ ១៩៩២ ដែលត្រូវបានគេរាយការណ៍ថា ឈានដល់ឆ្នាំនោះរវាងបក្សកុម្មុយនិស្ត និងបក្ស Kuomintang ដែលកាន់អំណាចនៅពេលនោះ ដើម្បីបញ្ជាក់ថាតៃវ៉ាន់ និងដីគោកជារបស់ចិនតែមួយ។

លោក Xi ដែលនិយាយក្នុងតួនាទីជាប្រធានបក្សកុម្មុយនិស្តចិន បានប្រាប់មេដឹកនាំថ្មីបក្ស Kuomintang ថា ភាគីទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីពង្រឹងមូលដ្ឋានគ្រឹះនយោបាយរួមរបស់ពួកគេ។ ជាពិសេស ភាគីទាំងពីរគួរតែបង្រួបបង្រួមប្រជាជនភាគច្រើននៅតៃវ៉ាន់ ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅ ជំរុញការអភិវឌ្ឍន៍រួម និងជំរុញការបង្រួបបង្រួមជាតិឡើងវិញ។

ដោយឡែក យោងតាមសេចក្តីថ្លែងការណ៍របស់បក្ស KMT ដែលដកស្រង់ដោយសារព័ត៌មាន Reuters លោកស្រី Cheng បាននិយាយថា ភាគីទាំងពីរគួរតែនៅក្នុងស្ថានភាពបច្ចុប្បន្ន ពង្រឹងការផ្លាស់ប្តូរឆ្លងច្រកសមុទ្រ និងកិច្ចសហប្រតិបត្តិការលើមូលដ្ឋានដែលមានស្រាប់ និងលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។

លោកស្រី Cheng Li-wun (រូបភាព៖NHK)

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

លោកស្រី Cheng Li-wun ក្លាយជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុតនៅ តៃវ៉ាន់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម