ព័ត៌មានអន្ដរជាតិ
លោកស្រី Cheng Li-wun ក្លាយជាមេដឹកនាំគណបក្សប្រឆាំងដ៏ធំបំផុតនៅ តៃវ៉ាន់
គណបក្សប្រឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) បានជ្រើសរើសលោកស្រី Cheng Li-wun ជាមេដឹកនាំថ្មីរបស់ខ្លួន ខណៈលោកស្រីបានសង្កត់ធ្ងន់លើជំហរគាំទ្រចិន ក្នុងអំឡុងពេលយុទ្ធនាការរបស់គាត់។ នេះបើយោងតាមការផ្សាយពីសារព័ត៌មាន NHK នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥។

លោកស្រី Cheng បានឈ្នះការប្រណាំងភាពជាអ្នកដឹកនាំកាលពីថ្ងៃសៅរ៍ទី ១៨ ខែតុលា ដោយទទួលបានសំឡេងគាំទ្រប្រហែល ៥០ ភាគរយ។ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ គឺជាស្ត្រីតែម្នាក់គត់ក្នុងចំណោមបេក្ខជនទាំង៦រូប។ ជាងនេះដែរ លោកស្រីក៏ធ្លាប់ជាសមាជិករបស់គណបក្ស Democratic Progressive ប៉ុន្តែក្រោយមក បានចូលរួមជាមួយបក្ស KMT វិញ។ លោកស្រីបានបម្រើការជាតំណាងរាស្រ្ត និងជាអ្នកនាំពាក្យខុទ្ទកាល័យផងដែរ។
ក្នុងអំឡុងពេលយុទ្ធនាការ មេដឹកនាំថ្មីរូបនេះបានសង្កត់ធ្ងន់ថា លោកស្រីគាំទ្រទំនាក់ទំនងជិតស្និទ្ធរវាងចិន និងតៃវ៉ាន់ ព្រមទាំងប្តេជ្ញាថានឹងកម្ចាត់គណបក្ស DPP ដោយបង្រួបបង្រួមកម្លាំងប្រឆាំងដ៏ធំបំផុតដែរ។ ជាពិសេស Cheng Li-wun ថែមទាំងអះអាងថា នឹងព្យាយាមបង្កើតគណបក្ស KMT តៃវ៉ាន់ក្នុងអំឡុងពេលកាន់តំណែងរបស់ខ្លួន ដោយបានបន្ថែមថា គណបក្សនឹងព្យាយាមសម្រេចបាននូវបេសកកម្មដ៏សំខាន់បំផុត ពោលគឺនាំមកនូវទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រដោយសន្តិភាព និងវិបុលភាពទៅវិញទៅមក។
គណបក្ស DPP ដែលមិនអនុគ្រោះដល់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន បានកាន់អំណាចនៅតៃវ៉ាន់តាំងពីឆ្នាំ ២០១៦មកម្ល៉េះ ដូច្នេះគណបក្ស Kuomintang បច្ចុប្បន្នគឺជាកម្លាំងដ៏ធំបំផុតនៅក្នុងសភា។
ទោះជាយ៉ាងណា លោកស្រី Cheng ដែលនឹងបម្រើការជាមេដឹកនាំគណបក្សសម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ នឹងប្រឈមមុខនឹងបញ្ហានៃការព្យាយាមពង្រឹងគណបក្សបន្ថែមទៀត នៅក្នុងការនាំមុខសម្រាប់ការបោះឆ្នោតប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់។ ការប្រកួតនេះ គ្រោងនឹងធ្វើនៅឆ្នាំ២០២៨ឯណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អាមេរិក-ចិន តឹងសរសៃ ក ដាក់គ្នា រឿងនាំចេញរ៉ែកម្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


