Connect with us

ព័ត៌មានអន្ដរជាតិ

ឧបនាយករដ្ឋមន្ត្រីថៃ សង្ស័យជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋកម្មអនឡាញ 

បានផុស

នៅ

នៅក្នុងប្រទេសថៃចាប់ផ្តើមកើតការសង្ស័យថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍ Thamanat Prompow មានជាប់ពាក់ព័ន្ធបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញ (Scam)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Thamanat Prompow (រូបថត៖ Bangkok Post)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី២២ខែតុលាឆ្នាំ២០២៥ ការចោទប្រកាន់នេះកើតចេញពីសមាជិកសភាគណបក្សប្រជាជនថៃ Rangsiman Rome ដែលបានឈ្លេចសួរលោក Thamanat ជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះ ជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់។

មិនត្រឹមប៉ុណ្ណឹង អ្វីដែលធ្វើឲ្យគេកាន់តែសង្ស័យនោះគឺ លោក Rangsiman ថែមទាំងបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលលោក Thamanat នៅជាមួយបុរសសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានាទៀតផង។

ម្យ៉ាងមុននេះ Thamanat ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋ ដើម្បីបំភ្លឺពីទំនាក់ទំនងរបស់គាត់ជាមួយមេក្រុមឧក្រិដ្ឋកម្មម្នាក់នោះម្តងរួចមកហើយ។

លោក Thamanat Prompow (រូបថត៖ EPA-EFE)

ទោះបែបនេះ លោក Thamanat បានបដិសេធយ៉ាងដាច់អហង្ការ ដោយអះអាងថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចោទសួរអំពីប្រភពនៃទ្រព្យសម្បត្តិរបស់លោករួចទៅហើយ។ ពិតណាស់ លោកបានចូលរួមនៅក្នុង អាជីវកម្មជាច្រើនប្រភេទ មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ ហើយលោកក៏ប្រកាសទ្រព្យសម្បត្តិ ទៅកាន់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរួចហើយដែរ នៅពេលឡើងកាន់តំណែង។

ទន្ទឹមនោះ លោកជំរុញឲ្យសាធារណជន កុំទាន់ប្រញាប់សន្និដ្ឋាន អំពីពាណិជ្ជករជនបរទេសដែលត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបោកប្រាស់តាមអនឡាញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ គំរាមមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បើការប្រជុំ GBC-JBC អត់ទទួលជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម