ព័ត៌មានអន្ដរជាតិ
ថៃ គំរាមមិនចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បើការប្រជុំ GBC-JBC អត់ទទួលជោគជ័យ
ប្រទេសថៃ បានគំរាមមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាឡើយ ប្រសិនបើកិច្ចប្រជុំ GBC-JBC មិនទទួលបានជោគជ័យទេនោះ។

ការគំរាមនេះគឺចេញពីមាត់រដ្ឋមន្ត្រីការពារជាតិថៃលោក Natthaphon Narkphanit នៅថ្ងៃអង្គារទី២១ខែតុលាឆ្នាំ២០២៥ និងផ្សាយដោយសារព័ត៌មាន Khaosod។
លោក Natthaphon គំរាមយ៉ាងព្រហើនថា ប្រសិនបើកិច្ចប្រជុំ GBC-JBC មិនជោគជ័យទេនោះ នាយករដ្ឋមន្ត្រីថៃនឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពឡើយ ហើយក៏នឹងមិនមានកិច្ចប្រជុំទៀតដែរ ព្រោះវាខ្ជះខ្ជាយលុយ ខណៈអ្វីៗក៏អាចកើតឡើងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការគំរាមនេះ បានបង្ហាញយ៉ាងច្បាស់ថា ថៃស្រឡាញ់សង្គ្រាម មិនចង់បានសន្តិភាព ហើយក៏មិនឲ្យតម្លៃនិងកិត្តិយសដល់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៥ និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលខិតខំយ៉ាងខ្លាំងក្នុងការនាំយកសន្តិភាពជូនភាគីទាំងពីរ។
សូមជម្រាបជាថ្មី លោក ត្រាំ នឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមជាអធិបតីដោយផ្ទាល់ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។
បើតាមការបញ្ជាក់យ៉ាងច្បាស់ពីសំណាក់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan អំឡុងសន្និសីទកាសែតក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃអង្គារទី១៤ខែតុលាឆ្នាំ២០២៥, មេដឹកនាំអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ ហើយធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងគូឡាឡាំពួ»។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ក្នុងទីក្រុងគូឡាឡាំពួ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែតុលា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកនាំពាក្យកងទ័ពថៃ ដោះសារទាំងមិនចេះខ្មាសថា ថៃអត់ដែលប្រើអាវុធគីមីលើកម្ពុជាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


