ព័ត៌មានអន្ដរជាតិ
SpaceX របស់ អេឡុន ម៉ាសក៍ ផ្ដាច់អ៊ិនធឺណិតនៅមីយ៉ាន់ម៉ា ក្នុងករណីឆបោកអនឡាញ
ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស SpaceX របស់មហាសេដ្ឋី អេឡុន ម៉ាសក៍ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានកាត់ផ្ដាច់ការផ្ដល់់អ៊ិនធឺណិតពីផ្កាយរណបតាមរយៈឧបករណ៍ Starlink ២ ៥០០ ដុំ នៅតាមមជ្ឈមណ្ឌលបោកប្រាស់អនឡាញ(អ៊ិនធឺណិត)នៅមីយ៉ាន់ម៉ា។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសដាច់ផ្ដាច់នេះ កើតឡើងក្រោយមានសេចក្ដីរាយការណ៍ថា ក្រុមឧក្រិដ្ឋជនឆបោកអនឡាញ បានប្រើប្រាស់អ៊ិនធឺណិត Starlink ដើម្បីដំណើរការប្រតិបត្តិការខុសច្បាប់របស់ខ្លួននៅមីយ៉ាន់ម៉ា។
ការបង្រ្កាបរបស់ក្រុមយោធាមីយ៉ាន់ម៉ាលើទីតាំងឆបោកជាប់ព្រំដែនថៃកាលពីដើមសប្ដាហ៍ បានរកឃើញឧបករណ៍ Starlink ៣០ ដុំ ខណៈរបាយការណ៍ពីមជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក (APNIC) បានបង្ហាញថ្មីៗនេះថា Starlink ក្លាយជាអ្នកផ្ដល់សេវាអ៊ិនធឺណិតផ្កាយរណបដ៏ធំបំផុតសម្រាប់មីយ៉ាន់ម៉ាត្រឹមរយៈពេល ៣ ខែ។
លោកស្រី Lauren Dreyer អនុប្រធានផ្នែកប្រតិបត្តិការអាជីវកម្មរបស់ Starlink ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SpaceX បាននិយាយលើបណ្ដាញសង្គម X ថា៖ «បច្ចេកវិទ្យាដូចគ្នាដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម បង្កហានិភ័យសម្រាប់ការប្រើប្រាស់ខុស»។ លោកស្រីបន្តថា៖ «ពេលចាប់បានការរំលោភបំពាន យើងចាត់វិធានការសមស្រប រួមទាំងការធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ជុំវិញពិភពលោក»។

ជាឧទាហរណ៍ លោកស្រី Dreyer បានបន្តថា៖ «នៅមីយ៉ាន់ម៉ា ក្រុមហ៊ុន SpaceX បានកំណត់អត្តសញ្ញាណយ៉ាងសកម្ម និងបិទឧបករណ៍ Starlink ជាង ២ ៥០០ ដុំ ក្នុងតំបន់ជុំវិញ «មជ្ឈមណ្ឌលបោកប្រាស់» ដែលគេសង្ស័យ»។
របាយការណ៍ស៊ើបអង្កេតរបស់ AFP នៅខែតុលា នេះ បានរកឃើញថា ទោះបីមានការបង្រ្កាបដ៏ធំនៅដើមឆ្នាំនេះក៏ដោយ មជ្ឈមណ្ឌលឆបោកនៅមីយ៉ាន់ម៉ានៅតែរីករាលដាល។ ក្នុងនោះ ឧក្រិដ្ឋជនបានដំឡើងឧបករណ៍ Starlink ទ្រង់ទ្រាយធំ ដើម្បីទាញយកអ៊ិនធឺណិតពីផ្កាយរណបរបសលោក អេឡុន ម៉ាកស៍។
គួរកត់សម្គាល់ថា ឧស្សាហកម្មបោកប្រាស់តាមអនឡាញបានរីករាលដាលទូទាំងអាស៊ីអាគ្នេយ៍ ក្នុងទំហំនៃការឆបោកពីជនរងគ្រោះដលទៅ ៣៧ ប៊ីលានដុល្លារ ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


