ព័ត៌មានជាតិ
អភិបាលខណ្ឌ ៧ មករា ជួបសំណេះសំណាលជាមួយគ្រួសារវីរកងទ័ពជួរមុខ រស់នៅក្នុងមូលដ្ឋាន
អភិបាលខណ្ឌ ៧ មករា ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាគ្រួសារសាច់ញាតិរបស់វីរជនកងទ័ពកម្ពុជាដែលកំពុងឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានរបស់សៀម ចំនួន ១៣ គ្រួសារ មកពីតាមសង្កាត់នានា ក្នុងមូលដ្ឋានខណ្ឌ ៧ មករា។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា រួមទាំងក្រុមមន្ត្រីរាជការចំណុះរដ្ឋបាលខណ្ឌ បានរៀបចំពិធីសំណេះសំណាលនៅសាលាខណ្ឌ ៧ មករា។

លោក ថេង សុថុល បានមានមតិសំណេះសំណាល និងផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជាសាច់ញាតិរបស់វីរកងទ័ពទាំងអស់នៅពេលនេះ ដោយប្រមុខថ្នាក់ដឹកនាំ នៃកម្ពុជា គឺ តែងតែនៅកៀកកិត និងតែងណែនាំអាជ្ញាធរថ្នាក់មូលដ្ឋាន បន្តយកចិត្តទុកដាក់តាមដានពិនិត្យមើលពីជីវភាព ការរស់នៅ ក៏ដូចជាសុខទុក្ខប្រជាពលរដ្ឋ ដោយមិនឲ្យនៅកណ្ដោចកណ្ដែងឡើយ។

លោកអភិបាលខណ្ឌ ៧ មករា បានបន្ថែមថា ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ជាមេដឹកនាំដែលមានយុទ្ធសាស្ត្រខ្ពស់ក្នុងការដោះស្រាយបញ្ហាជម្លោះ។ ត្បិតលោកស្ងប់ស្ងាត់ តែលោកមិនបាននៅស្ងៀមនោះឡើយ គឺ តែងព្យាយាមរិះរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាទៅតាមយន្តការការទូត និងយន្តការច្បាប់អន្តរជាតិ ជាជាងការតបតដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដែលវាពុំមែនជាជម្រើសល្អនោះឡើយ។ ម្យ៉ាងវិញទៀត សង្គ្រាមងាយបំផុតក្នុងការបង្កើត តែវាពិបាកបំផុតក្នុងការបញ្ចប់ ហើយសង្គ្រាមក៏មិនអាចបញ្ចប់ទៅវិញបានដោយសារការធ្វើសង្គ្រាមនោះដែរ គឺមានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។

ក្រុមគ្រួសារវីរកងទ័ពកម្ពុជា ក៏បានសម្តែងក្តីសប្បាយចិត្ត និងដឹងគុណចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលសម្តេចជាថ្នាក់ដឹកនាំមិនដែលមើលរំលងចំពោះទុក្ខលំបាកពលរដ្ឋ ពិសេសជីវភាពរស់នៅរបស់ពួកគាត់ ដែលមានសាច់ញាតិជាកងទ័ពកំពុងចូលរួមក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមជាមួយជាតិក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាននៅសមរភូមិមុខ។

ក្នុងការជួបសំណេះសំណាលជាមួយសាច់ញាតិវីរកងទ័ពទាំង ១៣ គ្រួសារ នេះ លោកអភិបាលខណ្ឌ ៧ មករា បានផ្តល់អំណោយជាស្បៀងអាហារ ក្នុង ១ គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០ គីឡូក្រាម , ទឹកត្រី , ទឹកស៊ីអ៊ីវ , ត្រីខ , មី , ទឹកសុទ្ធ , ទឹកដោះគោ និងថវិកាឧបត្ថម្ភមួយចំនួនទៀតផងដែរ ដើម្បីសម្រាប់ជាការបន្តផ្គត់ផ្គង់ជីវភាពមួយរយៈពេល៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


