ព័ត៌មានអន្ដរជាតិ
លោក Anutin លុបចោលដំណើរកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីកាន់ទុក្ខមាតាស្តេចថៃ
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បានលុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃសៅរ៍ទី២៥ខែតុលានេះ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ ដើម្បីកាន់ទុក្ខចំពោះម្ចាស់ក្សត្រី Sirikit ដែលជាព្រះមាតាស្តេច Vajiralongkorn ដែលសោយទិវង្គតកាលពីថ្ងៃសុក្រ។

បរិយាកាសនៅវិមានរដ្ឋាភិបាលថៃនៅព្រឹកថ្ងៃសៅរ៍នេះមានសភាពស្ងប់ស្ងាត់ ខណៈរដ្ឋមន្ត្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានសុទ្ធតែស្លៀកពាក់ខ្មៅចូលគោរពវិញ្ញាណក្ខន្ធ។ នៅម៉ោង៨ព្រឹក ទង់ជាតិត្រូវបានបន្ទាបមកត្រឹមពាក់កណ្តាល ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Sirikit។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ The Nation ប្រភពពីវិមានរដ្ឋាភិបាលថៃបាននិយាយថា ឥឡូវនេះលោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃអាទិត្យស្អែកវិញ ជាកន្លែងដែលលោកត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន និងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ ពិធីចុះហត្ថលេខាដែលបានគ្រោងទុកដំបូងសម្រាប់ពេលរសៀល អាចត្រូវបានផ្លាស់ប្តូរទៅពេលព្រឹក ដើម្បីសម្រួលដល់ការចូលរួមរបស់លោក Anutin។ ប្រសិនបើអាមេរិកមិនអាចសម្របបាន នោះរដ្ឋមន្ត្រីក្រសួងការបរទេសថៃ នឹងចុះហត្ថលេខាតាំងនាមជំនួសឲ្យនាយករដ្ឋមន្ត្រី Anutin។
សូមជម្រាបថា ម្ចាស់ក្សត្រី Sirikit សោយទិវង្គតនាវេលាម៉ោង៩:២១នាទី ថ្ងៃសុក្រទី២៤ខែតុលាឆ្នាំ២០២៥ នៅមន្ទីរពេទ្យ King Chulalongkorn Memorial។ ទ្រង់មានជំងឺដាច់សរសៃឈាមខួរក្បាលប្រភេទ Ischemic កាលពីឆ្នាំ២០១២ ហើយចាប់តាំងពីពេលនោះមក គេមិនសូវបានឃើញព្រះរាជវត្តមានរបស់ទ្រង់នោះទេ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


