Connect with us

ព័ត៌មានអន្ដរជាតិ

The Nation៖ លោក Anutin នឹង​ទៅ​​កិច្ចប្រជុំ​​អាស៊ាន​​ថ្ងៃស្អែក​​វិញ បន្ទាប់ពី​កាន់ទុក្ខមាតាស្តេចថៃ

បានផុស

នៅ

ក្រោយ​​ប្រកាស​លុបចោលការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ីនា​ថ្ងៃសៅរ៍​ទី​២៥​ខែ​តុលា​នេះដើម្បីកាន់ទុក្ខចំពោះព្រះករុណាព្រះមហាក្សត្រី Sirikit ព្រះមហាក្សត្រី ដែលបានសោយទិវង្គតកាលពីល្ងាចថ្ងៃសុក្រ, នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹង​​ដឹកនាំ​គណៈប្រតិភូ​​ទៅ​ចូលរួម​​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​កម្ពុជា-ថៃ​នា​ថ្ងៃ​អាទិត្យ​ស្អែក​វិញ។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​ The Nation។

លោក Anutin Charnvirakul (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីវិមានរដ្ឋាភិបាលបាននិយាយថា ពេលនេះលោក Anutin នឹងចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក ដើម្បីចូលរួមក្នុង​កិច្ចប្រជុំកំពូលអាស៊ាន ដែលត្រូវបានគេរំពឹងថានឹងស្របពេលជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលមាន​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជាអ្នកសង្កេតការណ៍។ ការចុះហត្ថលេខានេះទំនងជាត្រូវផ្លាស់ប្តូរពីពេលរសៀលទៅសម័យប្រជុំ​ពេល​ព្រឹក ហើយ​ប្រសិន​បើ​គណៈប្រតិភូអាមេរិកមិនអាចកែសម្រួលពេលវេលាតាម នាយករដ្ឋមន្ត្រីថៃ​នឹងផ្ទេរភារកិច្ចនេះទៅ​ឲ្យ​រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បី​ចុះហត្ថលេខាជំនួសគាត់។

សូម​ជម្រាប​ថា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ប្រទេស​កម្ពុជានិងថៃ ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដ៏ធំ ដើម្បីនាំមកនូវសន្តិភាព បញ្ចប់ជម្លោះព្រំដែន។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក ត្រាំ បាន​ជួយ​សម្រុះសម្រួល​បទ​ឈប់​បាញ់​បឋម កាលពី​ថ្ងៃទី២៨ ខែ​កក្កដា។ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​​ថ្លែងថា លោក ត្រាំ ទន្ទឹង​រង់ចាំ​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​អាស៊ាន​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម